កំពង់ស្ពឺ ជិតបង្កើយ ដឹងអត់ មានកន្លែងដើរលេងអីខ្លះ?

//s9.kh1.co/81/81d2d5a6b97d75e3ff987cc14cb8a42cde996ea6.jpg
រុករក

 ១៤-តុលា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពង់ស្ពឺ មិនមែនមានតែឧទ្យានជាតិគីរីរម្យតែមួយនោះទេ ដែលអ្នកស្គាល់! តាមពិតទៅខេត្តនេះ មានកន្លែងលេងច្រើនណាស់ បើរៀបរាប់ឲ្យអស់ ទៅលេងពីរបីថ្ងៃក៏ទៅមិនសព្វកន្លែងផង។

កម្សាន្ត៖ អាចនិយាយបានថា ខេត្តកំពង់ស្ពឺ គឺជាខេត្តមួយដែលពោរពេញទៅសម្បត្តិធម្មជាតិ ក៏ដូចជាជួរភ្នំតូចធំ ដែលមានទីតាំងភូមិសាស្រ្តនៅជិតភ្នំពេញបំផុត។ លើសពីនេះទៅទៀត ខេត្តមួយនេះ ក៏ត្រូវបានគេទទួលស្គាល់ថា មានតំបន់រមណីដ្ឋានជាច្រើន ដែលសុទ្ធសឹងតែអាចស្រូបយក និងបង្កើនសក្ដានុពលទេសចរឲ្យកាន់តែមានគេស្គាល់ច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីជាខេត្ត កំពង់ស្ពឺ មានទីតាំងស្ថិតនៅជិតរាជធានីយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់មហាជនមួយចំនួនខ្លះ នៅមិនទាន់ជ្រាបនៅឡើយនោះទេថា ខេត្តមួយនេះក្រៅពីមានឧទ្យានជាតិគីរីរម្យដ៏ល្អត្រចះត្រចង់ហើយ ក្នុងនោះក៏នៅមានកន្លែងដើរលេងជាច្រើនទៀត ដែលខ្លះក៏ទើបតែបានកែច្នៃបង្កើតថ្មី និងខ្លះទៀតក៏បានបង្កើតយូរមកហើយ គ្រាន់តែមនុស្សមួយចំនួនមិនទាន់បានស្គាល់ប៉ុណ្ណោះ។ ហើយទីកន្លែងកម្សាន្តទាំងអស់នោះ សុទ្ធសឹងតែជាមរតកធម្មជាតិដ៏អស្ចារ្យ ដែលធ្វើឲ្យអ្នកបានទៅទស្សនាម្ដងហើយ ច្បាស់ជាដក់ចិត្តចង់ទៅលេងម្ដងទៀតហើយម្ដងទៀតមិនជិនណាយឡើយ។

ថ្ងៃនេះផងដែរ ខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្តមកស្គាល់តំបន់រម្មណីដ្ឋានក្នុងខេត្តមួយនេះ​ ដែលមានដូចជា៖

១.តំបន់ឧទ្យានជាតិ គីរីរម្យ

ទីនេះ នរណាៗក៏ស្គាល់ និងតែងតែប្រាថ្នាចង់ទៅលេងដែរ ព្រោះវាពោរពេញទៅដោយធម្មជាតិយ៉ាងស្រស់បំព្រង និងកន្លែងលេងកម្សាន្តយ៉ាងច្រើនសម្បូរបែបតែម្ដង។

រូបភាពពី៖ So Sad

តំបន់ឧទ្យានជាតិ គីរីរម្យ
តំបន់ឧទ្យានជាតិ គីរីរម្យ
តំបន់ឧទ្យានជាតិ គីរីរម្យ
តំបន់ឧទ្យានជាតិ គីរីរម្យ

២.រមណីដ្ឋានធម្មជាតិ ភូមិដំណាក់ដំរី

ទីនេះជាតំបន់រមណីដ្ឋានធម្មជាតិ បែបឯកជនមួយ ប៉ុន្តែពោរពេញទៅដោយទេសភាពស្រស់ស្អាត និងបរិយាកាសល្អបរិសុទ្ធមែនទែន។ ពិសេសក៏មានកន្លែងហែលទឹក កន្លែងបោះតង់លេងកម្សាន្តផងដែរ។ សម្រាប់ទីតាំងគឺស្ថិតនៅលើទឹកដី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឬបើនិយាយឲ្យងាយស្រួលចំណាំ គឺនៅច្រកចូលទៅកាន់រមណីដ្ឋានគីរីរម្យ ផ្ទាល់តែម្ដង។

រូបភាពពី៖ ភូមិដំណាក់ដំរី

ភូមិដំណាក់ដំរី
ភូមិដំណាក់ដំរី
ភូមិដំណាក់ដំរី
ភូមិដំណាក់ដំរី
ភូមិដំណាក់ដំរី
ភូមិដំណាក់ដំរី
ភូមិដំណាក់ដំរី
ភូមិដំណាក់ដំរី

៣.ទឹកធ្លាក់ធម្មជាតិ អូរគគី

តំបន់ទេសចរណ៍ ទឹកធ្លាក់ធម្មជាតិ អូរគគី ស្ថិតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានប្រវត្តិរាប់រយឆ្នាំមកហើយ។ ហើយកាលពីមុនតំបន់នេះមានភាពស្ងប់ស្ងាត់ណាស់។ តែសព្វថ្ងៃវិញ សម្រស់ធម្មជាតិទឹកជ្រោះមួយនេះ ជាកន្លែងដែលភ្ញៀវទេសចរ មកលេងហូរហែរ ពិសេសគឺរដូវវស្សាតែម្ដង។ សម្រាប់ការធ្វើដំណើរ យើងអាចចំណាយពេល ២ម៉ោងពីភ្នំពេញ តាមផ្លូវជាតិលេខ៤ ដល់ត្រង់ចំណុចនៃចន្លោះគីឡូម៉ែត្រលេខ១០៦ និង ១០៧ ជិតតំបន់ពេជ្រនិល បត់ឆ្វេងពីផ្លូវជាតិចម្ងាយ ៥០០ម៉ែត្រ និងដើរថ្មើជើងប្រហែល ២០០ ម៉ែត្រទៀត។ 

រូបភាពពី៖ មន្ទីទេសចរណ៍ខេត្តកំពង់ស្ពឺ

ទឹកធ្លាក់ធម្មជាតិ អូរគគី
ទឹកធ្លាក់ធម្មជាតិ អូរគគី
ទឹកធ្លាក់ធម្មជាតិ អូរគគី
ទឹកធ្លាក់ធម្មជាតិ អូរគគី

៤.ទឹកធ្លាក់ចម្ការក្រូច

តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ចម្ការក្រូចនេះ មានទីតាំងស្ថិតនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាប់ពំប្រទល់ខេត្តកំពង់ឆ្នាំង ឬអាចនិយាយបានថា វានៅក្បែរនឹងតំបន់ ទឹកធ្លាក់ជ្រាវដែរ។ ទីនេះ មានទេសភាព ធម្មជាតិខៀវស្រង៉ាត់ មើលទៅស្ងប់ស្ងាត់ ល្អបំផុតសម្រាប់អ្នកដែលស្រ្តេសច្រើន អាចទៅលេងទីនោះបាន។

រូបភាពពី៖ Planet Diew

ទឹកធ្លាក់ចម្ការក្រូច
ទឹកធ្លាក់ចម្ការក្រូច
ទឹកធ្លាក់ចម្ការក្រូច
ទឹកធ្លាក់ចម្ការក្រូច
ទឹកធ្លាក់ចម្ការក្រូច
ទឹកធ្លាក់ចម្ការក្រូច

៥.ទឹកជ្រោះជ្រាវ

ទីនេះ ក៏មានសន្ទុះនៃការគាំទ្រពីអ្នកទេសចរជិតឆ្ងាយច្រើនផងដែរ ព្រោះថាតំបន់ទឹកជ្រោះជ្រាវនេះ មានទឹកធ្លាក់ច្រើនជាន់ និងទេសភាពធម្មជាតិ ខ្យល់អាកាសត្រជាក់ គួរជាទីចាប់អារម្មណ៍ផងដែរ។

រូបភាពពី៖ S.A.C Transportation

ទឹកធ្លាក់ជ្រាវ
ទឹកធ្លាក់ជ្រាវ
ទឹកធ្លាក់ជ្រាវ
ទឹកធ្លាក់ជ្រាវ

៦.សួនផ្កាលឿងវត្តភ្នំចាស់

ទីនេះមានចម្ងាយមិនឆ្ងាយពីទីរួមខេត្តកំពង់ស្ពឺប៉ុន្មាននោះទេ ដែលមានទីតាំងស្ថិតនៅជិតវត្តភ្នំចាស់ ស្រុកឪរ៉ាល់។ ទីនេះមានផ្កាពណ៌លឿងរីកស្គុះស្គាយ អមនឹងជើងភ្នំ មើលដាច់កន្ទយភ្នែក ទើបញ៉ាំងឲ្យទីនេះ អាចមានអ្នកទៅលេង ថតរូបជាច្រើនហូរហែរផងដែរ។  រូបភាពពី៖ មន្ទីទេសចរណ៍ខេត្តកំពង់ស្ពឺ

សួនផ្កាលឿងវត្តភ្នំចាស់
សួនផ្កាលឿងវត្តភ្នំចាស់
សួនផ្កាលឿងវត្តភ្នំចាស់
សួនផ្កាលឿងវត្តភ្នំចាស់

៧.ភ្នំឪរ៉ាល់ 

ភ្នំឪរ៉ាល់ ជាភ្នំតំណាងឲ្យខេត្តកំពង់ស្ពឺ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងប្រទេសយើង។ ដោយទីកន្លែងនេះ បច្ចុប្បន្ន មានភាពទាក់ទាញសម្រាប់អ្នកទេសចរ និងអ្នកចូលចិត្តដើរព្រៃណាស់ ព្រោះវាមានឧបសគ្គច្រើនក្នុងការឡើងចុះ ប៉ុន្តែទេសភាពនៅទីនោះគឺស្អាតមិនបាច់និយាយ។  រូបភាពពី៖ So Sad

ភ្នំឪរ៉ាល់ 
ភ្នំឪរ៉ាល់ 
ភ្នំឪរ៉ាល់ 
ភ្នំឪរ៉ាល់ 
ភ្នំឪរ៉ាល់ 
ភ្នំឪរ៉ាល់ 

៨.តំបន់ភ្នំខ្នងផ្សារ

អាចនិយាយបានថា តំបន់ភ្នំខ្នងផ្សារនេះ ជាតំបន់កម្សាន្តដែលទើបតែរុករកឃើញថ្មី ប៉ុន្តែក៏ត្រូវបានអ្នកទេសចរជាច្រើន ទៅលេងភ្លូកទឹកភ្លូកដីផងដែរ ដោយសារតែទេសភាពដ៏ល្អពិសិដ្ឋនៅលើខ្នងភ្នំនេះ វាពិតជាស្រស់ស្អាតមើលមិនជិនណាយនោះទេ។​ ហើយទីនេះផងដែរ មានទីតាំង ស្ថិតនៅជាប់និងខេត្ត៣ ដែលមាន ខេត្តកោះកុង ពោធិ៍សាត់ និង កំពង់ស្ពឺ។ រូបភាពពី៖ Keo Raksmey

តំបន់ភ្នំខ្នងផ្សារ
តំបន់ភ្នំខ្នងផ្សារ
តំបន់ភ្នំខ្នងផ្សារ
តំបន់ភ្នំខ្នងផ្សារ
តំបន់ភ្នំខ្នងផ្សារ
តំបន់ភ្នំខ្នងផ្សារ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T