កម្សាន្ត៖ ដូចដែលបានដឹងមកហើយ បច្ចុប្បន្ន ប្រភេទអាហារ ក្ដាមជ្រក់ កំពុងតែទទួលបានការពេញនិយម និងមានមានការទទួលទាន ពីមនុស្សជាច្រើន ទាំងចាស់ទាំងក្មេង ដូច្នេះហើយ អ្នកដែលចង់សាកល្បងជាមួយនឹងអាហារដ៏ពេញនិយមមួយនេះ អាចរៀនធ្វើទុកញ៉ាំនៅឯផ្ទះ តាមវិធីខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រឿងផ្សំ៖ ក្តាម ២ គីឡូក្រាម ទឹក ១ លីត្រ ទឹកត្រី ១ លីត្រ ស្ករ ១ ពែង ប៊ីចេង ១ ស្លាបព្រាបាយ ខ្ទឹមស ២00ក្រាម ម្ទេស ១៥០g ម្ទេសសេរ៉េណូ ២ ផ្លែ ទឹកសូដា ២ លីត្រ
របៀបធ្វើ៖
១. ជាដំបូងយកក្ដាមទៅលាងឲ្យស្អាត ព្រមទាំងបកស្នូកចេញ រួចហើយលាងសម្អាតផ្នែកខាងក្នុង បេះព្រុយវាចេញ ឲ្យស្អាតម្ដងទៀត បន្ទាប់មកទៀត យកក្ដាមដែលលាងហើយ ដាក់ក្នុងចានមួយ រួចចាក់ទឹកសូដាចូលមួយលិច ដើម្បីបំបាត់ជាតិឆ្អាប រួចត្រាំចោល ក្នុងរយៈពេល ១៥ នាទី
២. យកខ្ទឹមសពាក់កណ្ដាល មកបកសម្បក រួចចិតជាចំណិតតូចៗ និងមួយផ្នែកទៀត យកមកដំនិងចិញ្រ្ចាំ រួចទុកមួយឡែក។ ចំំណែកឯ ម្ទេស និង ម្ទេសសេរ៉េណូ ក៏យកមកកាត់ជាចំណិតតូចៗដូចគ្នា រួចទុកមួយឡែក
៣. បន្ទាប់ពី ១៥ នាទីក្រោយមក យកក្ដាមដែលត្រាំ មកច្រោះទឹកចេញ
៤. សម្រាប់វិធីធ្វើទឹកត្រឹ យកឆ្នាំង ដាក់ ទឹក ទឹកត្រី ស្ករ និង ប៊ីចេង រួចហើយយកទៅដាំឲ្យពុះ បន្ទាប់មក ទុកវាឲ្យត្រជាក់
៥. តម្រៀប ក្ដាមដាក់ក្នុងប្រអប់មួយ បន្ទាប់មក ដាក់ ខ្ទឹមស ដែលបានចិញ្ច្រាំ និងហាន់ជាចំណិតតូចៗ ព្រមទាំងម្ទេស មកដាក់ចូល រួចហើយ ចាក់ទឹកត្រីដែលដាំពុះមុននេះដែលបានទុកឲ្យត្រជាក់រួច មកដាក់ចូលល្មមមួយលិច ក្ដាម រួចទុកចោលរយៈពេល ៣ ថ្ងៃ ជាការស្រេច៕
ប្រភព៖ Sorphea Cambodia