ធ្លាប់តែឃើញគេលក់ទំនងណាស់ មកសាកធ្វើម្ដង!!

//s9.kh1.co/2e/2e57a9eab9f1f6bee8c01904f29f5e057d8e852e.jpg
សាកញុំា

 ០១-ធ្នូ-២០២០ ៥ល្ងាច · ៥ ឆ្នាំមុន

Mozzarella Cheese stick មានគ្រឿងផ្សំតិច ងាយចម្អិន​និងមានរសជាតិជាប់ចិត្ត

កម្សាន្ត៖  Mozzarella cheese stick ប្រភេទអាហារ fast food ដែលគេញុំាកម្សាន្តអារម្មណ៌។ អាហារមួយមុខនេះ​មានរសជាតិឆ្ងាញ់និងពេញនិយម វាក៏ជាអាហារដែលងាយស្រួលចម្អិនផងដែរ ។ ចង់ដឹងថាស្នាដៃធ្វើអាហាររបស់យើង អាចធ្វើឲ្យវាឆ្ងាញ់កម្រិតណា តោះមករៀនពីរបៀបធ្វើ Mozzarella cheese stick ទាំងអស់គ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

·        ម្សៅធ្វើនំឬ all purpose flour ចំនួន​ ១០០ក្រាម

·        ស្ករស ចំនួន ១០ក្រាម

·        ទឹកដោះគោស្រស់ ចំនួន​ ១១០ មីលីលីត

·        ពងមាន់ ១គ្រាប់

·        Mozzarella cheese ចំនួន ២០០ក្រាម

·        កម្ទេចនំប៉័ង ចំនួន ១០០ក្រាម

·        ប្រេងឆា

តាមរយៈគ្រឿងផ្សំទាំងនេះ អ្នកអាចរកទិញបាននៅតាមផ្សារទំនើប ឬហាងនានាដែលនៅជិតលោកអ្នក។

https://s9.kh1.co/__image/w=650,h=366,q=100/54/54413b096b2478123221f5f85cb9fb762ff348be.jpg

វិធីធ្វើ៖

១. យកម្សៅចាក់ចូលក្នុងចាន ហើយចាក់ស្ករនិង ទឹកដោះគោចូល បន្ទាប់មកគោះពងមាន់ដាក់ចូលក្នុងចានជាមួយគ្នាហើយវាយវាឲ្យសព្វចូលគ្នាក្លាយជាល្បាយម្សៅ រួចទុកមូយឡែក។ យក Mozzarella cheese មកកាត់ជាដុំល្មមដាក់ក្នុងចាន។ រួចហើយចាក់កម្ទេចនំប៉័ង​ ចូលក្នុងចានមួយ។

២. យក Mozzarella cheese ដែលកាត់រួច មកជ្រលក់ក្នុងល្បាយម្សៅ បន្ទាប់មកជ្រលក់ជាមួយកម្ទេចនំប៉័ង បានទៅជា Mozzarella cheese stick ហើយដាក់ក្នុងចានមួយដើម្បីត្រៀមនឹងបំពងវា។

៣. ចាក់ប្រេងចូលក្នុងខ្ទះឲ្យច្រើនបន្តិច រួចបើកភ្លើងឲ្យក្ដៅហើយ​ យក Mozzarella cheese stick ទៅបំពងក្នុងខ្ទះឲ្យឆ្អិតល្មមជាការស្រេច៕

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T