ធ្លាប់តែញុំាពងទាប្រៃ! តោះមកសាកធ្វើ ជ្រក់ពងទាប្រៃម្តងមើល ធានាថាជាប់ចិត្ត

//s9.kh1.co/c2/c2e05f72be77e9fdb69b8c28b1c2bebc3e287b99.jpg
សាកញុំា

 ០៤-ធ្នូ-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

ពងទាប្រៃ គេអាចយកទៅធ្វើឲ្យក្លាយជាមុខម្ហូបម៉្យាងទៀតដែលទទួលបានការចាប់អារម្មណ៌ ដោយសារតែវាលក្ខណៈប្លែកនិងរសជាតិពិសេស។

កម្សាន្ត៖ យើងដឹងហើយថាពងទា អាចយកទៅធ្វើជាម្ហូបបានជាច្រើនមុខ មិនតែប៉ុណ្ណោះវាមានតម្លៃថោកទៀតផង គេអាចយកវាមកធ្វើជាពងទាប្រៃដើម្បីទុកញុំាឬលក់យកប្រាក់ចំនេញ។ មិនត្រឹមតែយកវាមកធ្វើពងទាប្រៃតែម៉្យាងទេ យើងអាចបំលែងវាទៅជាជ្រក់ម៉្យាងដែលប្លែក មានមនុស្សតិចណាស់ដែលស្គាល់ និងចេះធ្វើ ជ្រក់ពងទាប្រៃ។ ឥលូវនេះយើងអាចរៀនធ្វើវាតាមវិធីខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ពងទា ១៥គ្រាប់

២. គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ផ្លែក្រូចឆ្មា ម្ទេសទុំ ខ្ទឹមសរ (យកឲ្យល្មម)

៣. អំបិលគ្រោះ ១ចានចង្កឹះ

គ្រឿងផ្សំ ជ្រក់ពងទាប្រៃ
គ្រឿងផ្សំ ជ្រក់ពងទាប្រៃ

របៀបធ្វើ៖

១. ហាន់គ្រឿងមួយចំនួនដូចជា គល់ស្លឹកគ្រៃ រំដេង ហើយដំខ្ទឹមសរ និងចិតក្រូចឆ្មាជាចំណិតៗដាក់ជាមួយគ្នាមួយឡែកសិន។

២. ដាំទឹកកន្លះឆ្នាំង ឲ្យពុះហើយដាក់អំបិលចូលរួចកូរវាឲ្យរលាយអស់។ បន្ទាប់មកយើងដាក់គ្រឿងដែលត្រៀមហើយចូលក្នុងឆ្នាំងទឹកដែលបានដាំពុះនោះ ទុកវាឲ្យត្រជាក់។

៣. ដាក់ពងទាទាំងអស់ចូលក្នុងក្រឡមួយ ហើយចាក់គ្រឿងដែលធ្វើរួចនោះចូល បិទគម្របទុករយៈពេល១៥ថ្ងៃ៕

ប្រភព៖ Tasty with Entertaining

https://s9.kh1.co/__image/w=650,h=354,q=100/bd/bd228d67c0f79c31f3b141d660ce3ab28b1880e8.jpg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T