តាមពិត សាច់ជ្រូកងៀត គេធ្វើបែបនឹងសោះ ឡើងទំនង

//s9.kh1.co/7b/7ba55ae8389098857b715ec7f45a4fcb4e4296d7.jpg
សាកញុំា

 ០៦-ធ្នូ-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

សាច់ជ្រូកងៀត ជាប្រភេទអាហារដែលអាចរក្សាទុកបានរយៈពេលយូរ មានរសជាតិឆ្ងាញ់ ហើយវិធីធ្វើងាយស្រួល សាមញ្ញ។ ចំពោះគ្រឿងផ្សំជាគ្រឿងទេសធម្មតា អាចរកទិញនៅជិតផ្ទះក៏បាន។

កម្សាន្ត៖ ជាធម្មតាគេតែងតែយកសាច់គោមកធ្វើជាសាច់គោងៀត ព្រោះវាមានរសជាតិឆ្ងាញ់។ តែសាច់ជ្រូកវិញ យើងក៏អាចយកវាមកធ្វើជា សាច់ជ្រូកងៀត បានដែរ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាក៏អាចរក្សាទុកបានរយៈពេលយូរទៀតផង។ ចង់ដឹងពីរបៀបធ្វើ សាច់ជ្រូកងៀត សូមអនុវត្តតាមវិធីខាងក្រោមនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. សាច់ជ្រូក ១គីឡូក្រាម (យកសាច់ខ្នង ស្មាមុខ បីជាន់ គុម្ពក)

២. ទឹកស៊ីអីវ ៥ស្លាបព្រាបាយ

៣. ទឹកត្រី ២ស្លាបព្រា

៤. ទឹកប្រេងខ្យង ៥ស្លាបព្រាបាយ

៥. ស្ករត្នោត ២ស្លាបព្រាបាយ

៦. ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ

៧. ម្ទេស និង​ ល្ងស ដាក់តាមចំណូលចិត្ត

រូបភាពពី kitchen story

សាច់ជ្រូកងៀត
សាច់ជ្រូកងៀត

របៀបធ្វើ៖

១. យើងត្រូវធ្វើគ្រឿងសម្រាប់ប្រឡាក់សាច់ជាមុនសិន ដោយយកទឹកស៊ីអីវ ទឹកត្រី ទឹកប្រេងខ្យង ចាក់ចូលក្នុងចានមួយ រួចដាក់អំបិលកន្លះសា្លបព្រាកាហ្វេនិងប្រេងឆា៥ស្លាបព្រាបាយចូលបន្ថែម ហើយទុកមួយឡែកសិន។

២. ចាក់ស្ករត្នោតចូលក្នុងឆ្នាំងមួយ ដោយបើកភ្លើងតិចៗកូរឲ្យរលាយហើយសឹមចាក់គ្រឿងដែលយើងបានលាយវាអម្បែងមិញចូល រួចកូរវាឲ្យសព្វទុករយៈពេល៣នាទីចាំលើកចេញ។

៣. យកសាច់ជ្រូកលាងសម្អាតឲ្យស្អាត ហើយហាន់វាជាបន្ទះស្ដើងៗតាមការចង់បាន។ បន្ទាប់មកដាក់សាច់ចូលក្នុងចានមួយ ហើយដាក់ខ្ទឹមសរចិញ្ច្រាំនិងគ្រឿងដែលត្រៀមហើយ យកមកប្រឡាក់ចូលគ្នាឲ្យសព្វ ចំពោះម្ទេសនិងល្ងសលោកអ្នកអាចដាក់ចូលក៏បានឬអត់ក៏បានតាមចំណង់ចំណូលចិត្ត។

៤. បន្ទាប់ពីប្រឡាក់វារួចមក យើងយកវាដាក់ក្នុងប្រអប់គ្របឲ្យជិតទុកក្នុងទូរទឹកកក១យប់ សឹមយកវាចេញទៅហាល។ ចំពោះការហាល សាច់ជ្រូកងៀត នេះដែរ យើងអាចហាលស្ងួតកម្រិតណាក៏បាន តាមតែយើងចង់បាន ៕

ប្រភព៖ kitchen story

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T