ទម្លាយរូបមន្ត គ្រឿងសមុទ្រក្រឡុកបែបថៃ ដែលកំពុងល្បីខ្លាំង

//s9.kh1.co/13/13ee2368c835579dd2e65f7338130b3d5cc25e10.png
សាកញុំា

 ០៧-ធ្នូ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គ្រឿងសមុទ្រក្រឡុកបែបថៃ មានរូបមន្តចម្អិនពិសេសតាមក្បួនថៃ ដែលជាមូលហេតុធ្វើឲ្យវាមានរសជាតិដ៏ឈ្ងុយឆ្ងាញ់និងគួរឲ្យចង់ញុំា។

កម្សាន្ត៖ គ្រឿងសមុទ្រក្រឡុក គឺជាមុខម្ហូបថ្មីមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន មិនថាចាស់ ក្មេងតែងតែចង់ភ្លក់នៅមុខម្ហូមមួយនេះ។ ម្ហូបមួយមុខនេះមានលក់នៅហាងមួយចំនួនតូចប៉ុណ្ណោះក្នុងទីក្រុងភ្នំពេញ ព្រោះវាមានគ្រឿងផ្សំនិងវិធីចម្អិនពិសេសតាមរូបមន្តថៃ។ យើងនឹងបង្ហាញពីតិចនិចនៃការចម្អិន គ្រឿងសមុទ្រក្រឡុកបែបថៃ ដ៏ឈ្ងុយឆ្ងាញ់ខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. គ្រឿងសមុទ្រ ក្ដាមថ្ម បង្គារ មឹក (តាមចំណងចំណូលចិត្ត)

២. គ្រឿងទេស ដូចជា អំបិល ប៊ីចេង ប៊ឺ ទឹកប្រេងខ្យង ប្រេងល្ងរ ប្រេងសណ្ដែក ស្ករត្នោត ទឹកប៉េងបោះ ម្ទេសឆ្អើរម៉ត់ ម្ទេសហុយ

៣. ប្រហិត (ជ្រើសរើសតាមចំណូលចិត្ត)

៤. មីអ៊ីតាលី ១កញ្ចប់

៥. ទឹកដោះគោឆៅ

៦. ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំម៉ត់

៧. បន្លែ ពោត ការ៉ុត (អាចបន្ថែមបន្លែផ្សេងទៀតបាន)

គ្រឿងសមុទ្រក្រឡុក
គ្រឿងសមុទ្រក្រឡុក

របៀបធ្វើ៖

១. យើងត្រូវដាំទឹកស្រុះមីអ៊ីតាលី ដោយដាក់ប្រេងខ្លាញ់ចូលក្នុងទឹកនោះ ហើយទុកមួយឡែកសិន ។ យើងអប់គ្រឿងសមុទ្រ ក្តាមថ្ម បង្គារ មឹក និងបន្លែ ពោត ការ៉ុត ប្រហិតអោយបានឆ្អិនល្អសិន។

២. យើងឆាគ្រឿងផ្សំ ដោយដាក់ខ្លាញ់ និង ប៊ឺចូលគ្នានៅក្នុងខ្ទះឲ្យរលាយហើយ ចាក់ខ្ទឹមស​និងខ្ទឹមក្រហមចូលបំពងវាឲ្យឈ្ងុយហើយដាក់ម្ទេសឆ្អើរម៉ត់ចូលលីងវា។

៣. បន្ទាប់មកទៀតយើងចាប់ផ្តើមដាក់គ្រឿងទេសជាបណ្ដើរៗមានដូចជា ទឹកប្រេងល្ងរ ទឹកប្រេងខ្យង ស្ករត្នោត ស្ករស អំបិល ប៊ីចេង ទឹកប៉េងបោះនិងទឹកដោះគោស្រស់ក្រោយគេ ហើយកូរវារហូតដល់ពុះ ដែលវាមានរសជាតិប្រៃផ្អែមល្មម យើងអាចដាក់គ្រឿងផ្សំតាមរសជាតិដែលយើងចូលចិត្តបាន។

៤. ចុងក្រោយយើងយកគ្រឿងសមុទ្រដែលបានអប់រួច ចាក់ចូលក្នុងខ្ទះច្របល់ជាមួយគ្នាឲ្យមានក្លិនឆ្ងុយ ហើយចាក់វាលើចានមីអ៊ីតាលីជាការស្រេច។ ធានាថា គ្រឿងសមុទ្រក្រឡុកបែបថៃ របស់លោកអ្នកមានរសជាតិជាប់ចិត្ត៕

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T