កម្សាន្ត៖ ស៊ុបគាវ ជាអាហារដែលគេញុំានៅពេលព្រឹក ហើយអាចរកទិញនៅតាមហាងនានាដែលលោកអ្នកស្គាល់។ វាអាចញុំាជាមួយមី គុយទាវឬ ញុំាទទេក៏បាន។ តែបើសិនជាអ្នកចង់ចេះនៅវិធីចម្អិន តោះយើងធ្វើតាមរូបមន្តខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
ផ្នែកទី១៖ ស៊ុបមាន់
១. មាន់ចាស់មួយ
២. ទឹក ៨លីត្រ
៣. អំបិល ៣ស្លាបព្រាបាយ
៤. ស្ករស ២ស្លាបព្រាបាយ ( ដាក់តាមចំណង់ចំណូលចិត្ត)
៥. ម្សៅស៊ុបមាន់ ២ស្លាបព្រាបាយ
ផ្នែកទី២៖ ស្នូលគាវ
១. សាច់ជ្រូកចិញ្ច្រាំ ៧០០ក្រាម
២. បង្គារ ២០០ក្រាម
៣. ស្លឹកស្ពៃសរ ១០ធាង ឬ២០០ក្រាម
៤.គ្រាប់ល្ងរសឆៅ ១ស្លាបព្រាបាយ
៥. មើមខ្ទឹមស ៦កម្ពឹស
៦. ស្លឹកខ្ទឹម ៥ដើម
៧. អំបិល ស្ករ ម្រេចម៉ត់ ម្សៅស៊ុបមាន់ ១ស្លាបព្រាកន្លះ
៨. ពងទា ២គ្រាប់
គ្រឿងផ្សំផ្សេងទៀត ៖
· សំបកគាវ ២ ឬ៣ កញ្ចប់
· មី (ជ្រើសរើសមីប្រភេទអីក៏បាន)
· ស្លឹកខ្ទឹម
· ជីវ៉ាន់ស៊ុយ
· ខ្ទឹមបំពង
· ប្រេងល្ង

របៀបធ្វើ៖
១. ដាំទឹកស្ងោរមាន់ក្នុងឆ្នាំងធំមួយ ដាក់ស្ករស អំបិល ម្សៅស៊ុបមាន់ ចូលកូរវាឲ្យសព្វ ចាំដល់វាពុះហើយយើងនឹងឃើញវាចេញពពុះពណ៌ស យើងដួសពពុះនោះចេញឲ្យអស់ ហើយរំងាស់វាទុករយៈពេល១ម៉ោង(បើកគម្របចោល)។
២. យកធាងស្ពៃសមកកាត់យកតែស្លឹក និងយកស្លឹកខ្ទឹមហាន់វាឲ្យម៉ត់ ហើយយកបង្គារសម្អាតនឹងបកសំបកឲ្យស្អាត រួចចិញ្ច្រាំវាឲ្យម៉ត់ បន្ទាប់មកយើងយកវាចាក់ចូលចានសាច់ជ្រូកចិញ្ច្រាំទាំងអស់ចូលគ្នា ។
៣. ហើយដាក់ពងមាន់យកតែផ្នែកក្រហម ល្ងស ស្ករស អំបិល ម្សៅស៊ុបមាន់ ម្រេច ចំនួន ១ស្លាបព្រាកន្លះ ខ្ទឹមសរដែលយើងចិញ្ច្រាំរួច ចូលក្នុងចានសាច់ជ្រូកចិញ្ច្រាំ រួចហើយយើងច្របល់វាឲ្យសព្វចូលគ្នាល្អ។
៤. បន្ទាប់ពីបានធ្វើស្នូលហើយ យើងយកសំបកគាវ មកវ៉ិចជាមួយស្នូលតាមចំណង់ចំណូលចិត្ត។ រួចចាំដល់ទឹកស៊ុបឆ្អិនល្មម សឹមយកគាវទៅស្រុះដាក់ក្នុងទឹកស៊ុប។
៥. យើងអាចដួស ស៊ុបគាវ ដាក់ចានញុំាជាមួយមី គុយទាវ ឬក៏អាចថែមបន្លែបាន នោះយើងនឹងទទួលបានស៊ុបគាវដ៏ឆ្ងាញ់ពិសារ អាចទទួលទានបានទាំងក្រុមគ្រួសារយ៉ាងរីករាយ៕