ទាអាំងអំបិលម្ទេសឆ្ងាញ់សាហាវ ធ្វើខ្លួនឯងបានម៉ាអេម

//s9.kh1.co/ed/ed3549a583f805735d9aaf9e118018c5d82b6ef7.jpg
សាកញុំា

 ០៩-ធ្នូ-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

ទាអាំងអំបិលម្ទេស គឺជាគ្រឿងក្លែមដ៏ពេញនិយម មានរសជាតិឆ្ងាញ់ ហើយមានគ្រឿងផ្សំនិងវិធីធ្វើស្រួលៗ

កម្សាន្ត៖ យើងធ្លាប់តែឃើញគេលក់ ទាអាំងអំបិលម្ទេស​ នៅតាមហាងមួយចំនួន ជាពិសេសតាមចិញ្ចើមផ្លូវ វាមានរសជាតិឆ្ងាញ់ដែលគេនិយមចូលចិត្ត។ ចង់ដឹងថាវាមានរូបមន្តអ្វីដែលធ្វើឲ្យវាឆ្ងាញ់បែបនេះ យើងទៅរៀនធ្វើតាមវិធីខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ទា មួយក្បាល

២. ម្សៅស៊ុប ៣ស្លាបព្រា

៣. ស្ករត្នោត ២ស្លាបព្រាបាយ

៤. ខ្ទឹមស ១មើមធំ

៥. ម្ទេស (តាមចំណូលចិត្ត)

ទាអាំងអំបិលម្ទេស
ទាអាំងអំបិលម្ទេស

របៀបធ្វើ៖

១. បកសំបកខ្ទឹមឲ្យស្អាតបុកឲ្យម៉ត់ ហើយដាក់គ្រឿងផ្សំទាំងអស់ដូចជា ម្សៅស៊ុប ស្ករត្នោត ម្ទេសចូលក្នុងត្បាល់ រួចបុកវាឲ្យម៉ត់ល្អ។

២. យកទាដែលធ្វើស្អាតហើយ មកប្រលាក់ជាមួយគ្រឿងដែលបុកម៉ត់ខាងលើឲ្យសព្វទាំងផ្នែកខាងក្នុងនិងខាងក្រៅ រួចទុកវា១៥ទៅ២០នាទី។

៣. ចុងក្រោយយកទានោះទៅអាំងឲ្យក្រៀមល្មម យើងនឹងទទួលបាន ទាអាំងអំបិលម្ទេស យ៉ាងឆ្ងាញ់ជាប់ចិត្ត៕

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T