កម្សាន្ត៖ មឹក ជាគ្រឿងសមុទ្រម៉្យាងដែលអាចយកទៅធ្វើម្ហូបបានច្រើនប្រភេទច្រើនបែបទៅតាមចំណងចំណូលចិត្តរបស់យើងរៀងៗខ្លួន។ មឹកបំពងខ្ទឹម គឺជាមុខម្ហូបដែលពេញនិយម វាមានរសជាតិជូរ ប្រៃ ហិលឆ្ងាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. មឹក ៨០០ក្រាម
២. ខ្ទឹមស ១មើមធំ
៣. ម្រេចម៉ត់ ១ស្លាបព្រាបាយ
៤. ស្លឹកខ្ទឹម តិចឬច្រើនតាមចំណូលចិត្ត
៥. សាច់ជ្រូកចិញ្ច្រាំ ៣៥០ក្រាម
៦. ទឹកប្រេងខ្យង និង ទឹកស៊ីអីវ ២ស្លាបព្រាបាយ
៧. ទឹកត្រី ១ស្លាបព្រាបាយ
៨. ស្ករស ១ស្លាបព្រាបាយ
៩. ម្ទេស (ដាក់ក៏បាន មិនដាក់ក៏បាន)



របៀបធ្វើ៖
១. យើងត្រូវត្រៀមគ្រឿងសម្រាប់ញាត់ក្នុងមឹកជាមុនសិន ដោយយកខ្ទឹមស ម្ទេស ម្រេចម៉ត់ បុកចូលគ្នាឲ្យម៉ត់ហើយយកទៅលាយជាមួយសាច់ជ្រូកចិញ្ច្រាំ ស្លឹកខ្ទឹមហាន់តូចៗ ទឹកប្រេងខ្យង ទឹកស៊ីអីវ ទឹកត្រី ស្ករស ច្របល់ចូលគ្នាឲ្យសព្វហើយទុករយៈពេល១០នាទីដើម្បីឲ្យវាចូលជាតិ។
២. យកមឹកលាងសម្អាតជាពីចំណែក ខ្លួនផ្សេង នឹងក្បាលផ្សេង(យកគ្រឿងក្នុងនឹងភ្នែកវាចេញ)
ព្រោះយើងយកខ្លួនមឹកសម្រាប់ញត់គ្រឿង.
៣. យកគ្រឿងដែលត្រៀមហើយនោះមកញាត់ក្នុងខ្លួនមឹកហើយយកក្បាលវាមកបិតជាប់មឹកវិញ ហើយយកឈើចង្កាក់មកដោតទទឹកក្បាលមឹកដើម្បីឲ្យវាជាប់។
៤. បន្ទាប់មកយកវាទៅចំហុយរយៈពេល១០នាទីសឹមយកវាទៅបំពងឲ្យឆ្អិន។ មឹកបំពងខ្ទឹម ឆ្អិនហើយយើងអាចញុំាជាមួយទឹកជ្រលក់ច្រើនប្រភេទតាមដែលអ្នកចូលចិត្ត៕