កម្សាន្ត៖ នំដំឡូងជ្វាបំពងឬនំពងអណ្តើក ជានំដែលបច្ចុប្បន្នកំពុងតែទទួលការចាប់អារម្មណ៌ខ្លាំង ព្រោះតែវាមានរសជាតិស្រួយឆ្ងាញ់ ញុំាមិនជិនណាយ។ យើងឃើញនំលក់នៅហាងមួយចំនួនដែលល្បីមែនទែន ហើយថែមទាំងកំពុងពង្រីកសាខាបន្ថែមទៀតដោយសារតែមានការគាំទ្រពីអតិថិជន។ ចង់ដឹងថាបន្ទាប់ពីមានរូបមន្តធ្វើហើយ តើយើងអាចធ្វើ នំដំឡូងជ្វាបំពង នេះឲ្យមានរសជាតិឆ្ងាញ់បានឬទេ តោះសាកធ្វើទាំងអស់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ដំឡូងជ្វា ២០០ក្រាម
២. ម្សៅឆា ៣០ក្រាម
៣. ម្សៅមី ២០ក្រាម
៤. ស្ករស ១ស្លាបព្រាបាយ
៥. ខ្ទិះដូង ១ស្លាបព្រាបាយ
៦. អំបិលបន្តិច
៧. មេម្សៅបន្តិច Baking powder

របៀបធ្វើ៖
១. ដំបូងយើងចិតដំឡូងលាងទឹកឲ្យស្អាត ហាន់វាជាដំៗ ហើយយកវាទៅចំហុយក្នុងឆ្នាំងមួយឲ្យឆ្អិនល្មម។
២. បន្ទាប់មកយកដំឡួងដែលចំហុយហើយទៅច្របាច់លាយជាមួយគ្រឿងផ្សំដូចជា ម្សៅឆា ម្សៅមី ស្ករស អំបិល baking powder ខ្ទិះដូង។
៣. ពេលច្របាច់លាយវាឲ្យសព្វចូលគ្នាហើយ យើងលុញវាជារាងមូលៗ បន្ទាប់មកយកវាទៅបំពងក្នុងខ្ទះដោយដាក់ខ្លាញ់ឲ្យច្រើនដើម្បីឲ្យ នំពងអណ្ដើក របស់យើងឆ្អិនល្អ៕
ប្រភព៖ cooking with Nisa