កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បួងមានទីកន្លែងកម្សាន្តជាច្រើនដែលអ្នកគួរតែទៅទស្សនា ប៉ុន្តែប្រសិនបើអ្នកចង់ បន្ថែមទីកន្លែងថ្មី និងកាន់តែរំភើបជាងនេះទៅទៀត អ្នកគួរតែទៅទស្សនាកោះពណ៌ស្វាយឲ្យបានម្តង ព្រោះថានៅទីនោះពិតជាស្រស់ស្អាតខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកោះពណ៌ស្វាយគឺជាកោះថ្មីមួយ ដែលនៅទីនោះសុទ្ធសឹងជាការតុបតែងលម្អដោយពណ៌ស្វាយគ្រប់ទីកន្លែងរួមមាន ការដាំផ្កា គេហដ្ឋាន ស្ពាន សូម្បីតែផ្លូវធ្វើដំណើរក៏ជាពណ៌ស្វាយផងដែរ។ ការបង្កើតកោះពណ៌ស្វាយនេះឡើង គឺបានមកពីការរួមបញ្ជូលគ្នារវាងកោះ Banwol និងកោះ Parkji ដែលមានស្ពានពណ៌ស្វាយឆ្លងកាត់នៅទីនោះ។
ប្រសិនបើអ្នកបាននៅដល់ពេលរាត្រី គឺរឹតតែស្អាតជាងនេះទៅទៀត និងមានទីកន្លែងស្អាតៗជាច្រើន ឲ្យអ្នកថតរូបលេងកម្សាន្ត ដូច្នេះអ្នកគួរតែចំណាយពេលមួយយប់ ទើបទទួលបានបទពិសោធន៍ល្អៗ។
ចំពោះអ្នកស្រឡាញ់ពណ៌ស្វាយ នឹងទទួលបានអ្វីដែលអ្នកតែងតែរំពឹងទុក ដូចជាទីកន្លែងដែលអ្នកស្នាក់នៅ ភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក ក៏មានការលាបពណ៌ស្វាយដែរ។ ចំពោះការជួលបន្ទប់ក្នុងមួយយប់គឺមានតម្លៃ ៤១ ដុល្លារតែប៉ុណ្ណោះ។ ដោយមានការបង្ហោះរូបភាពស្រស់ស្អាតជាច្រើនលើបណ្តាញសង្គមអ៊ីនធើណិត និងនៅលើ Instagram ធ្វើឲ្យកោះមួយនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖



