ហូឡង់៖ សម្រាប់បងប្អូននារីស្ទើរតែ១០០% ដែលមិនអាចដកចិត្តបានពីសម្រស់ផ្កា ឱ្យតែឃើញគឺរូបមិនឱ្យរំលង បើមិនថតនៅមុខផ្កាក៏ថតទុកបង្អួតមិត្តភក្ដិ ឬបង្ហោះលើបណ្ដាសង្គមដែរ នេះជាអត្តចរិតរបស់មនុស្សស្រី។ ចំណែអត្តចរិតផ្កាវិញ ចូលចិត្តបង្អួតសម្រស់ដល់អ្នកផងទាំងពួងមិនរើសមុខឡើយ។ ទេសភាពដ៏ល្អត្រកាល គឺត្រូវមានផ្កាអមជាមួយ ដើម្បីលំអបន្ថែមឱ្យកាន់តែស្រស់បំព្រងនៅតាមកន្លែងនានា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្ងៃនេះ យើងនឹងនាំប្រិយមិត្តយើងទៅគយគន់សម្រស់ផ្កាធូលីប (Tulip) ដ៏ស្អាត និងច្រើនរាប់សិបហិកតា ដាច់កន្ទុយភ្នែកប្រទេសហូឡង់។ យើងធានាថា ពេលលោកអ្នកឃើញហើយ នឹងមានអារម្មណ៍ព្រុះកញ្រ្ជោលចង់ទៅទស្សនាមិនខាន។ ផ្កាធូលីបមានច្រើនពណ៌រហូតដល់១០ពណ៌ គឺមានពណ៌ស ពណ៌សាច់ លឿង ក្រហម ផ្កាឈូក ស្វាយ ស្វាយក្រម៉ៅ ទឹកក្រូច ផ្កាឈូកចាស់ និងបៃតង។ ប្រភេទផ្កានេះ តែងតែចាប់ផ្ដើមផ្ការីកនៅពាក់កណ្ដាលខែមីនាដល់ពាក់កណ្ដាលខែឧសភា។ ធូលីបកាន់តែបង្ហាញសម្រស់និងពណ៌ដ៏ស្អាតផូផង់របស់វា ចាប់ពីពាក់កណ្តាលខែមេសារហូតដល់សប្តាហ៍ដំបូងនៃខែឧសភា៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពវាលផ្កាខាងក្រោមនេះ៖

កសិដ្ឋាន ផ្កាធូលីប ភាគច្រើននៅប្រទេសហូឡង់មានទីតាំងនៅ Noordoostpolder ក្នុងខេត្ត Flevoland ។ វាលផ្កានៅតាមបណ្តោយឆ្នេរនៃទីក្រុងHague និងទីក្រុង Leiden រហូតដល់ទីក្រុង Alkmaarនៅភាគខាង ដែលធ្វើឱ្យកាន់តែស្រស់ស្អាត។






