បរទេស៖ នៅក្នុងពិភពលោកឥឡូវនេះមានទីកន្លែងស្អាតៗជាច្រើនដែលយើងអាចទៅថតរូបសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់យើងបាន ហើយក៏មានមនុស្សភាគច្រើនមិនទាន់បានដឹងពីប្រទេសទាំងនេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ប្រទេស New Zealand
ប្រទេស New Zealand នេះគឺជាប្រទេសមួយដែលមានមនុស្សជាច្រើនមានក្តីប្រាថ្នាចង់ទៅ ហើយក៏ជាទីកន្លែងដែលមានទេសភាពស្រស់ស្អាតផងដែរ។



២. កោះ Bali នៅក្នុងប្រទេសឥណ្ឌូនេសុី
កោះនេះគឺស្ថិតនៅក្នុងប្រទេសឥណ្ឌូនេសុីដែលមាន ជួរភ្នំ ព្រៃឈើ យ៉ាងស្រស់ស្អាតជាច្រើន។ ប្រទេសនេះស្ថិតនៅក្នុងទ្វីបអាសុី ដែលធ្វើដំណើរប្រហែលជា ៣ ម៉ោង ៣០ នាទី ពីប្រទេសកម្ពុជទៅដោយធ្វើដំណើរតាមរយៈការហោះហើរ។



៣. ប្រទេសកូរ៉េខាងត្បូង
ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដែលទាក់ទាញមនុស្សជាច្រើនឲ្យទៅទស្សនា ជាពិសេសនៅក្នុងរដូវធ្លាក់ព្រិល និងរដូវស្លឹកឈើជ្រុះ។



៤. ប្រទេសជប៉ុន
ប្រហែលជាមានមនុស្សជាច្រើនបានស្គាល់មកហើយនៅប្រទេសជប៉ុនដែលជាប្រទេសមួយមានការជឿលឿនខ្លាំងនៅក្នុងចំណោមប្រទេសក្នុងតំបន់អាសុីយើងនេះ។ មិនត្រឹមតែជឿលឿននោះទេ ប៉ុន្តែប្រទេសនេះក៏មានទេសភាពយ៉ាងស្រស់ស្អាតជាច្រើនដែរ៕


