កម្សាន្ត៖ មនុស្សភាគច្រើនពិតជាបានស្គាល់ គីមឈី រួចមកហើយ គីមឈីគឺជាម្ហូបមួយមុខដ៏ចំបងរបស់ជនជាតិកូរ៉េ។ ដោយឡែកវាជាមុខម្ហូបប្រភេទជ្រក់ដែលអាចទុកបានរយៈពេលយូរ ហើយវាក៏អាចយកទៅចម្អិនចេញជាមុខម្ហូបផ្សេងបានដែរ។ ប៉ុន្តែគីមឈីនេះ បើយកទៅឆាជាមួយបាយទៀតរឹតតែឆ្ងាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. សាច់ជ្រូកចិញ្ច្រាំ ៥០ក្រាម
២. បាយក្ដៅ១ចានធំ
៣. ស្លឹកខ្ទឹម ហាន់តូចៗ
៤. គល់ខ្ទឹម ៣ដើម
៥. គីមឈីចិញ្ច្រាំ កន្លះកូនចាន
៦. ទឹកគីឈី ១ស្លាបព្រា
៧. ប្រេងល្ង កន្លះស្លាបព្រាបាយ
៨. ទឹកស៊ីអីវ ១ស្លាបព្រាបាយ
៩. ស៊ុត ១គ្រាប់
១០. ល្ងសឬខ្មៅ កន្លះស្លាបព្រាបាយ

វិធីធ្វើ៖
១. ដំបូងឆាសាច់ជ្រូកឲ្យឆ្អិន ហើយដាក់បាយចូល រួចដាក់ប្រេងឆា១ស្លាបព្រាបាយចូលឆាវាឲ្យសព្វចូលគ្នាល្អ។
២. បន្ទាប់មកដាក់គល់ខ្ទឹមឆាជាមួយគ្នាឲ្យឆ្អិន សឹមដាក់គីមឈីចិញ្ច្រាំ ទឹកគីមឈី ចូលបាយឆាច្របល់ចូលគ្នាឲ្យបាយឡើងក្រហមប្រហែល១០នាទី។
៣. ពេលបាយឡើងក្រហមល្អហើយ យើងចាប់ផ្ដើមដាក់ទឹកស៊ីអីវ និងប្រេងល្ង ភ្លក់ហើយបន្ថែមគ្រឿងទៅតាមចំណង់ចំណូលចិត្ត។
៤. ចុងក្រោយ ចៀនពងដាក់ហើយរោយល្ង និងស្លឹកខ្ទឹមជាការស្រេច៕
ប្រភព៖ Street Food