មានតែពងមាន់ ក៏អាចធ្វើបង្អែមសង់ខ្យាបានដែរ ងាយស្រួលហើយ ឆ្ងាញ់មាត់ទៀត

//s9.kh1.co/d5/d5fa091449252c3e50a9d3c54b735fc62537446e.png
សាកញុំា

 ១៨-ធ្នូ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បង្អែមមួយនេះ ចំណាយពេលធ្វើមិនដល់២នាទីផង ហើយវាងាយធ្វើខ្លាំងណាស់ យើងចំណាយលុយអស់បន្តិចបន្តួចតែយើងទទួលបានច្រើន ។

កម្សាន្ត៖ ពងមាន់ មានអត្ថប្រយោជន៍ច្រើន ជាពិសេសដើរតួជាគ្រឿងផ្សំ និងមុខម្ហូបដែលយើងអាចយកទៅជាអាហារបានជាច្រើនប្រភេទ លើសពីនោះ ពងមាន់អាចយកទៅធ្វើជាបង្អែមមួយមុខដ៏ឆ្ងាញ់នោះគឺ បង្អែមសង់ខ្យាពងមាន់ ។ វាមានវិធីធ្វើងាយស្រួលហើយចំណាយពេលចម្អិន គឺពិតជាលឿនតាមរបៀបខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ពងមាន់ ៥គ្រាប់

២. ដូងខ្ទិះ ២៥០ មីលីលីត្រ

៣. ស្ករត្នោត ១៥០ក្រាម

៤.​ ស្លឹកតើយ ៣សន្លឹក

បង្អែមសង់ខ្យាពងមាន់
បង្អែមសង់ខ្យាពងមាន់

វិធីធ្វើ៖

១. គោះពងមាន់ដាក់ក្នុងចានធំល្មម ហើយដាក់ស្ករត្នោត ខ្ទិះដូង និងស្លឹកតើយ លាយចូលគ្នាឲ្យសព្វល្អ។

២. បន្ទាប់មកយើងយកពងមាន់ដែលលាយហើយទៅជម្រោះ ដើម្បីកុំឲ្យមានសល់កាក រួចយកវាទៅចំហុយប្រហែល ២៥នាទី ឆ្អិនរួចរាល់។ បង្អែមសង់ខ្យាពងមាន់ នេះអាចញុំាជាមួយបាយដំណើបបានផងដែរ៕  

ប្រភព៖ ឆ្ងាញ់រាល់ថ្ងៃ-Dailyfoods

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T