ចង់ញុំាផាក់ឡូវទេ មិនពិបាកទេ រៀនធ្វើតែម្ដងចេះយ៉ាងងាយ

//s9.kh1.co/d0/d0fb1cffa55ab6b3f31b8b67b8dd139dd51390c6.png
សាកញុំា

 ២០-ធ្នូ-២០២០ ១១ព្រឹក · ៥ ឆ្នាំមុន

វិធីធ្វើផាក់ឡូវ មានហើយ នៅតែទៅទីញគ្រឿងផ្សំនៅផ្សារ និង​ រៀនធ្វើបន្តិចតែប៉ុណ្ណោះ អាចចេះធ្វើទុកញុំាថ្ងសក្រោយបានយ៉ាងជំនាញ។

កម្សាន្ត៖ ផាក់ឡូវ ជាម្ហូបមួយមុខដែលពេញនិយមចំពោះការញុំជាអាហារពេលព្រឹកជាមួយបាយ ឬអាចធ្វើជាគ្រឿងក្លែមដ៏ឆ្ងាញ់មួយមុខ។ ម្ហូបមួយនេះ វាធ្វើពីសាច់ជ្រូក គ្រឿងក្នុងឬក្បាល របស់វា ចំណែកឯរបៀបធ្វើយ៉ាងណាសូមអាននៅខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១.​ ប្រើសាច់ជ្រូកដូចជា ត្រចៀក ហ៊ុន និងក្រពះ ១គីឡូ កន្លះ

២. ស្ករស ឬស្ករត្នោត

៣. ផ្កាចាន់ ៣ផ្កា

៤.​ទឹកត្រី ៣ស្លាបព្រាបាយ

៥. ប្រេងខ្យង ១ស្លាបព្រាបាយ

៦. ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ

៧. ខ្ទឹមស ១០កំពឹស ចិញ្ច្រាំម៉ត់

៨. អំបិល ១ស្លាបព្រាបាយ

៩. ប្រេងឆា ២ស្លាបព្រាបាយ

១០. ទឹកធម្មតា កន្លះលីត្រ

ផាក់ឡូវ
ផាក់ឡូវ

របៀបធ្វើ៖

១.យើងត្រូវយកសាច់ជ្រូក ត្រចៀក ហ៊ុន និងក្រពះ ច្របល់ជាមួយអំបិល ហើយលាងទឹកវាឲ្យស្អាត អនុវត្តបែបនេះចំនួន៤ដង ដើម្បីបំបាត់ក្លិន។ បន្ទាប់មកហាន់វាជាដុំៗទុក។

២. ដាក់ប្រេងឆាដាំក្នុងឆ្នាំងបើកភ្លើងតិចៗ ដាក់ស្ករចូលកំោចឲ្យក្រហមល្អហើយដាក់ខ្ទឹមស និងផ្កាចាន់ចូលកំលោចឲ្យឈ្ងុយ រួចដាក់សាច់ទាំងនោះចូលកូរជាមួយគ្នាឲ្យសព្វ ហើយដាក់ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុប រំងាស់វារហូតដល់ស្ងួតទឹក។

ផាក់ឡូវ
ផាក់ឡូវ

៣. យើងដាក់ទឹកបន្ថែមរហូតដល់សាច់ឆ្អិន ស្ងួតសល់ទឹកនៅបាតល្មម។

៤. យកទឹកដែលនៅសល់ដាក់ក្នុងចានមួយ ដាក់ម្ទេស ស្ករ ទឹកម្ទេស និងទឹកស៊ីអីវចូលកូរវាធ្វើជាទឹកជ្រលក់។

ផាក់ឡូវ
ផាក់ឡូវ

៥. ហាន់សាច់ស្ដើងៗដាក់ចាន ញុំាជាមួយទឹកជ្រលក់ មានត្រសក់ផ្ទាប់ជាការស្រេច៕

ប្រភព៖ ស្នាម ញញឹម

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T