តោះធ្វើ ការ៉េមខ្ទិះដូង ញុំាឲ្យត្រជាក់ចិត្ត ត្រជាក់ដល់បេះដូង

//s9.kh1.co/1f/1fed209236a522267873732f032b6f09e41808f8.png
សាកញុំា

 ២០-ធ្នូ-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

ការ៉េមខ្ទិះដូង ត្រជាក់ៗមាត់ ធ្វើតែម្ដងអាចដាក់ក្នុងទូរទឹកកកទុកញុំាបានយូរ គ្រឿងផ្សំសាមញ្ញ វិធីធ្វើក៏ងាយស្រួល។

កម្សាន្ត៖ បើសិនជាលោកអ្នកនៅផ្ទះទំនេរ ហើយចង់រកបង្អែមអីញុំាដើម្បីឲ្យឆ្ងាញ់មាត់ និងត្រជាក់ចិត្ត ការ៉េមខ្ទិះដូង ជាបង្អែមមួយដែលអាចឲ្យអ្នកញុំាបានយ៉ាងឆ្ងាញ់ស្រស់ស្រាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ខ្ទិះដូងដើម ៥០០ក្រាម

២. ស្ករស ៨ស្លាបព្រាបាយ

៣. ម្សៅពោត ឬម្សៅឆា ២ស្លាបព្រាបាយ

៤. អំបិល ១ចុងស្លាបព្រាបាយ

៥. ទឹកវ៉ានីឡា ១ចុងស្លាព្រាកាហ្វេ

ការ៉េមខ្ទិះដូង
ការ៉េមខ្ទិះដូង

របៀបធ្វើ៖

១. យកចានដាក់ខ្ទិះដូងដើមបន្តិចលាយជាមួយម្សៅពោតកូរវាឲ្យសព្វ រួចទុកមួយឡែក។

២. ចាក់ខ្ទិះដូងចូលក្នុងឆ្នាំងមួយបើកភ្លើងតិចៗកូរវារហូតដល់ពុះតិចៗ ហើយចាក់ស្ករស ទឹកវ៉ានីឡា អំបិលចូលកូរវាទៅមកៗ ដើម្បីគ្រឿងផ្សំរលាយចូលគ្នាសព្វល្អ ។បន្ទាប់មកចាក់ខ្ទិះដែលបានលាយជាមួយម្សៅពោតនោះ រួចកូរវាបន្តទៀតរហូតដល់ចេញផ្សែងនិងពុះតិចៗ ដួសវាមើលបើសិនជាវាខាប់មានន័យថា ឆ្អិន។

ការ៉េមខ្ទិះដូង
ការ៉េមខ្ទិះដូង

៣. ទុកខ្ទិះដែលឆ្អិននោះរហូតដល់ត្រជាក់ ហើយយើងអាចយកវាទៅដាក់ក្នុងទូរទឹកកកឲ្យកក យើងអាចបន្ថែម សណ្ដែកដី សាច់ដូង ឬគ្រាប់ធុញ្ញជាតិផ្សេងៗតាមការចង់បាន ក្លាយជា ការ៉េមខ្ទិះដូង យ៉ាងឆ្ងាញ់ត្រជាក់ចិត្ត។

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T