កម្សាន្ត៖ សាំងវិចជាអាហារសម្រន់មួយមុខដែលគេនិយមញុំានៅពេលព្រឹកឬពេលថ្ងៃត្រង់ ជាពិសេសចំពោះអ្នកធ្វើការក្នុងការិយាល័យមានភាពមមាញឹកមិនសូវមានពេលវេលាធ្វើម្ហូបអាហារ ភាគច្រើនគេធ្វើសាំងវិចព្រោះវាមានភាពងាយស្រួលធ្វើជាងម្ហួបអាហារដទៃទៀត។ សាំងវិច មានច្រើនប្រភេទណាស់យើងអាចធ្វើវាតាមដែលយើងចង់បាន ប៉ុន្តែសាំងវិចស្នូលស្ពៃក្ដោប របស់កូរ៉េមួយមុខនេះ ទំនងណាស់ វាមានស្នូលបន្លែនិងពងមាន់ដែលធ្វើឲ្យយើងញុំាមានផាសុខភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. នំប៉័ងជ្រុង
២. ការ៉ុត និង ស្ពៃក្ដោប ហាន់វាជាសរសៃស្ដើងៗ
៣. ខ្ទឹមខ្យល ហាន់តូចៗ
៤. ពងមាន់ (ប្រើ៤គ្រាប់សម្រាប់សុំាងវិច២)

របៀបធ្វើ៖
១. យើងត្រូវធ្វើស្នូលជាមុនសិន ដោយគួសពងមាន់ដាក់ចូលក្នុងចានក្រឡុកមួយ ហើយវាយវាឲ្យម៉ត់ល្អដាក់គ្រឿងទេសដូចជា អំបិល ម្សៅស៊ុមតាមដែលចង់បាន រួចចាក់ខ្ទឹមខ្យល់ ការ៉ុតនិងស្ពៃក្ដោបដែលហាន់ហើយចូលលាយជាមួយពង់មាន់ឲ្យសព្វល្អ។

២. ដាក់ខ្ទះបើភ្លើងពាក់កណ្ដាល ហើយប្រើប៊ឺដើម្បីចៀននំប៉័ងជ្រុង ចៀនវាឲ្យចេញពណ៌ក្រហមល្អហើយដាក់ក្នុងចានមួយឡែក។
៣. បន្ទាប់មកយើងប្រើប៊ឺចៀនស្នូលដែលយើងធ្វើហើយនោះ ដោយប្រើភ្លើងតិចបំផុត យកវែកដួសវាជារៀង៤ជ្រុងដូចនំប៉័ង ហើយទុកវាឲ្យឆ្អិនតាមសម្រួល។

៤. ចុងក្រោយ ស្នូលឆ្អិនហើយយើងយកវាដាក់លើនំប៉័ង យើងអាចបន្ថែមឈីសផ្អែម១បន្ទះ និងបន្លែដែលនៅសល់ពីលើបន្តិចហើយរោយទឹកម្ទេសឬទឹកប៉េងបោះជាការស្រេច។