កម្សាន្ត៖ សាច់គោអាំងទឹកប្រហុក ជាម្ហូបម៉្យាងដែលអ្នកណាៗក៏ចូកចិត្ត ដោយសារតែសាច់គោអាំងមានរសជាតិឆ្ងាញ់ ជ្រលក់ជាមួយទឹកប្រហុកទៀតជាប់ចិត្ត។ បើចង់ញុំាវា យើងមករៀនធ្វើទៅ មានរូបមន្តស្រាប់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. សាច់គោជាប់ខ្លាញ់ ១គីឡូក្រាម ហាន់ជាបន្ទះស្ដើងល្មម
២. ប្រហុក ១ស្លាបព្រាបាយកន្លះ ចិញ្ច្រាំឲ្យម៉ត់
៣. គល់ស្លឹកគ្រៃ ៥ស្លាបព្រាបាយ
៤. ម្ទេសទុំ ៣ផ្លែ ឬច្រើនតាមចំណូលចិត្ត
៥. ខ្ទឹមស និងម្ទេសបុកជាមួយគ្នាឲ្យម៉ត់
៦. ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
៧. សណ្ដែកដី ១០០ក្រាម
៨. ស្លឹកក្រូចសើច ២សន្លឹក
៩. រំដេង ១ដុំតូច ហាន់ឲ្យតូចល្មម
១០. បន្លែអន្លក់ផ្សេងៗតាមចំណូលចិត្ត

របៀបធ្វើ៖
១. យើងត្រូវធ្វើទឹកប្រហុកជាមុនសិន យកចានក្រឡុកធំមួយមកដាក់ប្រហុកចូល ទឹកក្រូចឆ្មា ខ្ទឹមស ម្ទេសបុក រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកក្រូចសើច និងទឹកឆ្អិនមួយកូនចាន កូរច្របល់ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត ។

២. យកសាច់មកប្រឡាក់ជាមួយគ្រឿងដូចជា ស្ករស អំបិល ប្រេងខ្យង មួយមុខបន្តិចៗ។ បន្ទាប់មកយកវាទៅអាំងរហូតដល់ឆ្អិនល្មម។
៣. យកបន្លែទៅចិតរៀបដាក់ចាន ហើយយកសាច់គោដែលឆ្អិននោះរៀបដាក់ពីលើ ហើយញុំាវាជ្រលក់ជាមួយទឹកប្រហុក។
ប្រភព៖ ឆ្ងាញ់រាល់ថ្ងៃ-Daily foods