បើសិនចុងសប្ដាហ៍ទំនេរ បបួលគ្នាមកធ្វើ ពងទាកូនដុតទឹកអំពិលជាមួយគ្នា

//s9.kh1.co/11/11f0e9429fb197f53f72cb8d5e9d977a4c325109.png
សាកញុំា

 ២៥-ធ្នូ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពងទាកូនដុតទឹកអំពិល ឆ្ងាញ់ៗសាកធ្វើខ្លួនឯង រសជាតិឆ្ងាញ់ដូចទិញគេដែរឬអត់ គ្រាន់តែទិញពងទាកូនមកស្ងោរហើយឆាគ្រឿងបន្តិចបានញុំាហើយ។

កម្សាន្ត៖ ពងទាកូនដុតទឹកអំពិល ជាអាហារមួយដែលគេនិយមចូលចិត្តខ្លាំង ដែលគេឃើញមានលក់នៅតាមតូបតូចៗហើយមានរសជាតិឆ្ងាញ់។ បើចង់ញុំារបស់ឆ្ងាញ់ញុំាម្នាក់ឯងមិនមានជាតិទេ បបួលមិត្តភក្តិឬក្រុមគ្រួសារធ្វើញុំាជាមួយគ្នាទើបសប្បាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១.​ ពងទាកូន

២.​ ទឹកអំពិលទុំ

៣. ម្ទេសហុយ

៤. ទឹកម្ទេស

៥. ទឹកក្រូចឆ្មា

៦. ខ្ទឹមស ខ្ទឹមក្រហម

៧. ប្រេងឆា

៨. ជី ស្លឹកខ្ទឹម

៩. សណ្ដែកដី

១០. ស្ករស អំបិល ប៊ីចេង

ពងទាកូនដុតទឹកអំពិល
ពងទាកូនដុតទឹកអំពិល

របៀបធ្វើ៖

១. ដំបូងយើងត្រូវយកពងទាដែលមានកូនក្នុងនឹងលាងឲ្យស្អាត ហើយដាក់ស្ងោរពងទាកូនឲ្យឆ្អិនជាមុនសិន ។

២. បន្ទាប់មកយកគ្រឿងផ្សំមានដូចជា ខ្ទឹមស ខ្ទឹមក្រហម ទឹកអំពិលទុំ ទឹកក្រូចឆ្មា ទឹកម្ទេស ម្ទេសហុយ សណ្ដែកដី ស្ករស អំបិល ប៊ីចេង មកឆាក្នុងខ្ទះដាក់ប្រេងឆា ហើយឆាវាឲ្យសព្វចូលគ្នាឆ្អិន ដួសដាក់ចានទុកសិន។

ពងទាកូនដុតទឹកអំពិល
ពងទាកូនដុតទឹកអំពិល

៣. យកពងទាកូនគួសដាក់កូនចានសម្រាប់ដាក់អាំង ហើយចាក់គ្រឿងដែលឆាហើយពីលើថែមជាមួយនឹងស្លឹកជី ស្លឹកខ្ទឹម អាំងលើភ្លើងឲ្យឆ្អិនល្មមជាការស្រេច៕

ប្រភព៖ ម្ហូបស្រុកស្រែ

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T