ចង់ញុំា បង្គាទឹកត្រីកោះកុង កាន់តែឆ្ងាញ់បើធ្វើតាមវិធីនេះ

//s9.kh1.co/50/50fdae6f7fa91f0a27dc3cba0cec1038402787f6.png
សាកញុំា

 ២៨-ធ្នូ-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

បង្គាទឹកត្រីកោះកុង ជាអាហារដែលងាយស្រួលក្នុងការធ្វើ ជាពិសេសការធ្វើទឹកត្រីកោះកុងអាចធ្វើតាមរសជាតិនិងចំណង់ចំណូលចិត្តយើងបាន។

កម្សាន្ត៖ បង្គាទឹកត្រីកោះកុង ជាអាហារមួយមុខដែលគេនិយមចូលចិត្តញុំានៅពេលល្ងាចៗជួបជុំគ្រួសារ គេយកបង្គាស្រស់ៗមកញុំាជាមួយទឹកត្រីកោះកុង តែយើងត្រូវចេះពីរបៀបធ្វើបង្គាទឹកត្រីកោះកុងនេះឲ្យបានត្រឹមត្រូវ ទើបធ្វើឲ្យយើងទទួលបានរសជាតិដ៏ឆ្ងាញ់របស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. បង្គា

២. ខ្ទឹមស និងខ្ទឹមក្រហមម៉ត់

៣. ម្ទេស (បុកឲ្យល្មម)

៤.​ អំបិល ស្ករស ម្សៅស៊ុប ទឹកក្រូចឆ្មា ទឹកត្រី

៥. ទឹកដោះគោខាប់ ជីអង្កាម ជីបន្លា

បង្គាទឹកត្រីកោះកុង
បង្គាទឹកត្រីកោះកុង

របៀបធ្វើ៖

១. ត្រូវលាងសម្អាតបង្គាឲ្យស្អាតវះខ្នងវាចេញ ហើយដាក់ក្នុងចានមួយទុកក្នុងទូរទឹកកកដើម្បីឲ្យត្រជាក់។

២. ធ្វើទឹកត្រីកោះកុង ដាក់ទឹកក្រូចឆ្មាក្នុងចាន ហើយដាក់ខ្ទឹមសខ្ទឹមក្រហមម៉ត់ ម្ទេសចូល ទុករយៈពេល១០នាទីសិនដើម្បីកុំឲ្យក្រពុលខ្ទឹម) បន្ទាប់មកដាក់ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប នឹងទឹកដោះគោខាប់បន្តិច ចូលហើយភ្លក់មើលឲ្យល្មមសិនតាមការចង់បាន។

បង្គាទឹកត្រីកោះកុង
បង្គាទឹកត្រីកោះកុង

៣. ពេលយើងបរិភោគត្រូវយកបង្គាចចេញពីទូរទឹកកកមកស្រោចទឹកត្រីកោះកុងភ្លាមៗទើបធ្វើឲ្យវាមានរសជាតិឆ្ងាញ់៕

ប្រភព៖  Housewife

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T