កម្សាន្ត៖ ផ្លែពោត យើងអាចធ្វើជាបង្អែមបានយ៉ាងច្រើនមុខដូចជា បង្អែមបបរពោត ពោតស្ងោរ ពោតឆាជាដើម។ វាកាន់តែឆ្ងាញ់ប្លែកមុខបើសិនយើងយកវាទៅធ្វើជានំចៀនមួយប្រភេទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ពោត ៤ផ្លែ
២. សាច់ដូងកោសជាសរសៃៗ
៣. ស្ករស ៣ស្លាបព្រាបាយ
៤. អំបិលចុងស្លាបព្រាកាហ្វេ
៥. ខ្ទិះដូង ៤ស្លាបព្រាបាយ
៦. ម្សៅឆា ២ស្លាបព្រាបាយ
៧. ប្រេងឆា

របៀបធ្វើ៖
១. ចិតសាច់ពោតស្ដើងៗ ហើយយកទៅបុកឲ្យម៉ត់បន្តិច រួចលាយវាជាមួយសាច់ដូង ដាក់ស្ករស អំបិល ខ្ទិះដូង ម្សៅឆា លាយចូលគ្នាឲ្យសព្វល្អហើយទុករយៈពេល១៥នាទី។

២. បើកភ្លើងទុកខ្ទះឲ្យក្ដៅដាក់ប្រេងឆាចូល ពេលក្ដៅហើយសឹមយើងដាក់ម្សៅពោតដែលយើងបានលាយវាទុកនោះ ចូលចៀនឲ្យឆ្អិនល្មមជាការស្រេច៕
ប្រភព៖ មេផ្ទះ Housewife