ម្ហូបងាយៗ សម្រាប់អ្នកដែលមិនសូវចេះធ្វើម្ហូប ក៏អាចធ្វើត្រីចំហុយទឹកម្ទេស បានយ៉ាងងាយ

//s9.kh1.co/d1/d1f1e868ca38f481be2bc743065f2d8a8888e8bd.png
សាកញុំា

 ២៩-ធ្នូ-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

សួស្តីអ្នកមិនចេះធ្វើម្ហូបទាំងអស់គ្នា ឥឡូវយើងមកធ្វើត្រីចំហុយទឹកម្ទេសញុំាខ្លួនឯងមើលកុំឲ្យគេថាយើងមិនចេះធ្វើម្ហូបឆ្ងាញ់ ងាយស្រួលទេធ្វើម្ដងចេះហើយ។

កម្សាន្ត៖ បើយើងចង់ធ្វើម្ហូបមួយមុខឲ្យមានរសជាតិឆ្ងាញ់ ប៉ុន្តែអ្នកមិនដឹងធ្វើម្ហូបអីហើយមិនសូវចេះវិធីធ្វើផងនោះ ម្ហូបដែលងាយស្រួលហើយអាចធ្វើបានយ៉ាងឆ្ងាញ់គឺ ត្រីចំហុយទឹកម្ទេស​។ ម្ហូបនេះ យើងមិនចាំបាច់ទាល់តែធ្លាប់ធ្វើត្រីទើបអាចធ្វើវាបាននោះទេ នៅពេលយើងទិញពីផ្សារអាចឲ្យអ្នកលក់ធ្វើត្រីឲ្យស្អាតសិនបាន។ វិធីខាងក្រោមអាចណែនាំពីវិធីធ្វើត្រីចំហុយទឹកម្ទេសងាយៗ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ត្រី (អាចយកត្រីអីក៏បានតាមចំណង់ចំណូលចិត្ត)

២. គល់ស្លឹកគ្រៃ ដំឲ្យបែកបន្តិច

៣. អំបិល ស្ករស ប៊ីចេង ទឹកត្រី

៤. ខ្ទឹមស ម្ទេស ក្រូចឆ្មា

៥. ជីវ៉ាន់ស៊ុយ ៤ដើម

ត្រីចំហុយទឹកម្ទេស
ត្រីចំហុយទឹកម្ទេស
ត្រីចំហុយទឹកម្ទេស
ត្រីចំហុយទឹកម្ទេស

របៀបធ្វើ៖

១. យកត្រីលាងសម្អាតឲ្យស្អាត ហើយយកគល់ស្លឹកគ្រៃញាត់ចូលក្នុងមាត់ត្រី បន្ទាប់មកយកត្រីទៅប្រលាក់អំបិលបន្តិចដាក់ចំហុយក្នុងឆ្នាំងឲ្យឆ្អិន១៥នាទី។

ត្រីចំហុយទឹកម្ទេស
ត្រីចំហុយទឹកម្ទេស

២. ធ្វើទឹកម្ទេស យើងយកខ្ទឹមចិញ្ច្រាំឲ្យម៉ត់ល្មម ហាន់ម្ទេសតូចៗ ហើយដាក់ចូលក្នុងចានលាយជាមួយស្ករស អំបិល ប៊ីចេង ទឹកត្រី ទឹកក្រូចឆ្មា កូរចូលគ្នាហើយភ្លក់យករសជាតិតាមចំណូលចិត្ត។

ត្រីចំហុយទឹកម្ទេស
ត្រីចំហុយទឹកម្ទេស

៣. ពេលត្រីចំហុយឆ្អិនហើយរៀបដាក់ក្នុងចាន ចាក់ទឹកម្ទេសពីលើ បន្ថែមជីវ៉ាន់ស៊ុយអមជាមួយត្រីជាការស្រេច៕

ប្រភព៖ Housewife

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T