បើមិនសាកមិនដឹងទេថា បាយដំណើបពោត ផ្អែមឆ្ងាញ់ប៉ុណ្ណាទេ!

//s9.kh1.co/4f/4f3f0667a7815367816cbd3c6d14fe13208ae4e0.png
សាកញុំា

 ០៣-មករា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

បាយដំណើបពោត មិនត្រឹមតែឆ្ងាញ់ទេ ងាយស្រួលធ្វើមែនទែន អាចធ្វើញុំានៅផ្ទះម្ដងបានមួយគ្រួសារ សំខាន់គ្រឿងផ្សំមិនពិបាករកទិញទេ មានលក់នៅជិតៗផ្ទះ។

កម្សាន្ត ៖ បាយដំណើប គឺជាបង្អែមខ្មែរដ៏ល្បី ដែលវាអាចញុំាជាមួយអាហារបានច្រើនប្រភេទ ជាពិសេសយើងអាចធ្វើបង្អែមបាយដំណើបពោតបាយ ដោយងាយហើយវាមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. អង្ករដំណើប ២កំប៉ុង

២. ពោត ២ផ្លែ

៣. សាច់ដូង

៤. ខ្ទិះដូង កន្លះពែង

៥. ល្ង

៦. ស្ករស កន្លះពែង

៧. អំបិល ១ស្លាបព្រាកាហ្វេ

បាយដំណើបពោត
បាយដំណើបពោត

របៀបធ្វើ៖

១. យកពោតប្រឡេះសាច់វាចេញ យកអង្ករដំណើបលាងទឹកសម្អាតហើយចាកចូលក្នុងឆ្នាំងដើម្បីដាំវារួចចាក់ពោតចូល ដាក់ទឹកមួយពែងបន្ទាប់មកដាក់វាដាំដូចដាំបាយធម្មតា។

២. នៅពេលវាខះទឹកយើងយកវែកបាយមកកូរវាហើយចាក់ខ្ទិះដូងចូលទុកចម្អិន៥នាទីទៀត។ យកល្ងលាយជាមួយស្ករស អំបិលដាក់ក្នុងចាន។

៣. ពេលបាយដំណើបឆ្អិនហើយ​ដួសដាក់ចានលាយជាមួយនឹងល្ង រោយសាច់ដូងពីលើពិតជាឆ្ងាញ់។

ប្រភព៖ Cooking with Phim  

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T