កម្សាន្ត៖ ថ្ងៃចុងសប្ដាហ៍ នៅផ្ទះទំនេរហើយចង់រកអីញុំាហឹរៗ អាចសាកធ្វើ ភ្លាក្ដាមសមុទ្រ ញ៉ាំកម្សាន្តអារម្មណ៍បាន វាមានវិធីធ្វើងាយស្រួល និងមានគ្រឿងផ្សំសាមញ្ញៗ ដែលអាចរកទិញបាននៅផ្សារជិតផ្ទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ក្ដាមសេះ
២. ខ្ទឹមស ខ្ទឹមក្រហម ម្ទេស
៣. បន្លែ អាចរើសបានតាមចំណូលចិត្ត
៤. ក្រូចឆ្មា ទឹកត្រី ស្ករស ប៊ីចេង
៥. ស្ករស ប៊ីចេង

របៀបធ្វើ៖
១. មុនដំបូងយើងត្រូវយកក្ដាមទៅលាងហើយបកសំបកក្ដាម កាច់វាជាពីរបំណែក សម្អាតឲ្យស្អាត រួចទុកក្នុងថាសសម្រាប់លាយជាមួយទឹកត្រី។

២. យើងត្រូវបុកគ្រឿង មានដូចជាខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកវាក្នុងត្បាលឲ្យម៉ត់ ដាក់ទឹកត្រី ស្ករស ប៊ីចេង ច្របាច់ក្រូចឆ្មាចូល ហើយដួសគ្រឿងនោះដាក់ចូលក្នុងក្ដាមសេះ លាយវាច្របល់ចូលគ្នាហើយ បន្ទាប់មកចាក់បន្លែចូលលាយចូលគ្នាឲ្យសព្វចូលជាតិ ជាការស្រេច៕
ប្រភព៖ មេផ្ទះ(Housewife)