រៀនធ្វើនំខ្មែរញុំាវិញម្ដង នំជើងជ្រូកបំពងដាក់បង្គា ធានាថាឆ្ងាញ់ជាប់ចិត្ត

//s9.kh1.co/84/84c0975598f2322c4cb0db73cb70b063089a0129.png
សាកញុំា

 ០៤-មករា-២០២១ ៤ល្ងាច · ៥ ឆ្នាំមុន

នំខ្មែរនំជើងជ្រូកបំពងដាក់បង្គាបន្ថែមក្នុងនំទៀតកាន់តេឆ្ងាញ់ អាចធ្វើញុំានៅផ្ទះបានយ៉ាងងាយស្រួល មិនបាច់ពិបាកដើររកទិញគេទេ។

កម្សាន្ត៖ នំជើងជ្រូកជានំរបស់ខ្មែរដែលមានរសជាតិឆ្ងាញ់ ភាគច្រើនវាមានលក់នៅក្នុងផ្សារឬ យើងឃើញគេទួលលក់តាមផ្លូវ។ នំនេះ បើសិនជាយើងទិញញុំានៅតាមសាលារៀនវិញវាមានតម្លៃធូរថ្លៃមែនទែន តែបើសិនជាយើងចង់ញុំាឲ្យកាន់តែពិសេសនោះ យើងអាចធ្វើខ្លួនឯងដោយបន្ថែមជាមួយនឹងបង្គាទៀតធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំម្សៅនំ៖

១. ម្សៅអង្ករខ្សាយ ៤០០ក្រាម

២. ម្សៅអង្ករដំណើប​ ១០០ក្រាម

៣. ស្ករស ១ស្លាបព្រាកន្លះ

៤. ម្រេចខ្មៅម៉ត់ ២ស្លាបព្រាកាហ្វេ

៥. អំបិល ១ស្លាបព្រាកាហ្វេកន្លះ

៦. ម្សៅស៊ុបមាន់ ១ ស្លាបព្រាកាហ្វេ

៧. ម្សៅដុតនំ ២ស្លាបព្រាកាហ្វេ

៨. ខ្ទិះដូង ១០០មីលីលីត្រ

៩. ទឹក ១៥០មីលីលីត្រ

នំជើងជ្រូក
នំជើងជ្រូក

គ្រឿងផ្សំស្នូល៖

១. បង្គា​ ៦០០ក្រាម

២. សាច់ជ្រូកចិញ្ច្រាំ ២០០ក្រាម

៣. សណ្ដែកបាយ ១០០ក្រាម (លាងហើយដាក់ត្រាំ ៦ម៉ោងឬ១យប់)

៤. ខ្ទឹមបារាំង ១ដុំ

៥. ខ្ទឹមក្រហម ៥ដុំ

៦. ប៉ិកគួក ១ផ្លែ

៧. ត្រាវ ១ផ្លែ

៨. អំបិល ១ស្លាបព្រាកាហ្វេ

៩.​ ស្ករស ១ស្លាបព្រាកាហ្វេ

នំជើងជ្រូក
នំជើងជ្រូក

របៀបធ្វើ៖

១. លាងសណ្ដែកបាយឲ្យស្អាតដាក់ក្នុងឆ្នាំង ដាក់ទឹក១ពែងបិទគម្រប ហើយបើកភ្លើងឲ្យខ្លាំងរហូតដល់ពុះស្ងួតទឹក បើកគម្របចោលបន្ថយភ្លើងសល់តិចៗ ហើយទុក១៥នាទី។ យកប៉ិកគួក ត្រាវ ខ្ទឹមបារាំងខ្ទឹមក្រហម ចិតសំបកហើយហាន់វាតូចៗ។

នំជើងជ្រូក
នំជើងជ្រូក

២. ដាក់ខ្ទះបើកភ្លើងពាក់កណ្ដាល ចាក់ខ្លាញ់ដាក់ខ្ទឹមបារាំង ខ្ទឹមក្រហមចូលឆាវាឲ្យឈ្ងុយចាក់សាច់ជ្រូកចិញ្ច្រាំចូលឆាឲ្យសព្វ ដាក់ត្រាវនិងប៉ិកគួក ស្ករស អំបិលចូលឆារហូតដល់ឆ្អិនហើយបិទភ្លើង បន្ទាប់មកដាក់សណ្ដែកបាយលាយក្នុងខ្ទះ។

៣. យើងលាយម្សៅនំដោយដាក់ ម្សៅអង្ករខ្សាយ ម្សៅដំណើប ម្សៅដុតនំ ស្ករស អំបិល ម្សៅស៊ុបមាន់ ម្រេចម៉ត់ លាយចូលគ្នាឲ្យសព្វសាច់ បន្ទាប់មកចាក់គ្រឿងនំដែលយើងបានឆារួចនោះចូលហើយកូរវាចូលគ្នា។

៤. ដាក់ខ្លាញ់ឲ្យច្រើនក្នុងខ្ទះបើកភ្លើងឲ្យក្ដៅ រួចយកពុំមកចាក់ម្សៅនំចូលហើយដាក់បង្គាពីលើហើយដាក់បំពងក្នុងខ្ទះ ពេលនំឆ្អិនហើយអ្នកអាចញុំាជាមួយទឹកត្រីផ្អែម អន្លក់ថែមទៀតក៏បាន៕

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T