ចង់ញុំាណាស់ នំបញ្ចុកស្រុះទឹកកាពិពិសេស ឆ្ងាញ់ខ្លាំង ងាយស្រួលធ្វើ

//s9.kh1.co/be/bea2b45562c097732f1fab9f773bba7859336300.png
សាកញុំា

 ០៥-មករា-២០២១ ៣ល្ងាច · ៥ ឆ្នាំមុន

នំបញ្ចុកស្រុះទឹកកាពិ មានរសជាតិឆ្ងាញ់ ញុំាជាមួយបន្លែចម្រុះ សាច់មាន់ សាច់ត្រី សាច់ជ្រូក និងទឹកកាពិ ជាពិសេសងាយស្រួលធ្វើទៀត។

កម្សាន្ត៖​ នំបញ្ចុកជានំរបស់ខ្មែរដែលមនុស្សគ្រប់គ្នានិយមចូលចិត្ត នំនេះអាចញុំាជាមួយទឹកសម្ល២ប្រភេទដូចជា ទឹកសម្លខ្មែរ ទឹកសម្លការី ហើយវាក៏អាចញុំាជាមួយទឹកកាពិបានដែរ ថែមទាំងមានរសជាតិឆ្ងាញ់ខ្លាំងទៀតផង។ បើចង់ភ្លក់នំបញ្ចុកទឹកកាពិ យើងអាចធ្វើវានៅផ្ទះបានយ៉ាងងាយស្រួលតាមវិធីខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖ (អាចដាក់បានតាមចំណូលចិត្ត)
១. សាច់ត្រី ឈាមជ្រូក ជើងមាន់ ឆ្អឹងមាន់

២. ខ្ចាយ រមៀត បុកឲ្យម៉ត់ហើយត្រាំទឹក (មិនដាក់ក៏បាន)

៣. ស្ករស​ ម្សៅស៊ុប អំបិល ទឹកត្រី

៤. ស្លឹកកាឆាយ ត្រកួន ត្រយោងចេក ជីរណា ជីនាងវង សណ្ដែកបណ្ដុះ

៥. ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ផ្សិតចំបើង

នំបញ្ចុកស្រុះទឹកកាពិ
នំបញ្ចុកស្រុះទឹកកាពិ

របៀបធ្វើទឹកស៊ុប៖

១. ដាំទឹកឲ្យពុះ ដាក់ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច និងឆ្អឹងមាន់រំងាស់រយៈពេល១ម៉ោង រួចស្រង់ឆ្អឹងមាន់ចេញ។

២. ដាក់ទឹករមៀត ជើងមាន់ចូលក្នុងឆ្នាំងបានប្រហែល១៥នាទី ដាក់សាច់ត្រី និងគ្រឿងទេសដូចជា ស្ករស អំបិល​ ម្សៅស៊ុប ទឹកត្រីហើយទុកវារហូតដល់ពុះ ស្រង់សាច់ត្រីចេញ ហើយដាក់សាច់ជ្រូកនិងផ្សិតចូលតាមក្រោយ ហើយទុកវាឲ្យពុះម្ដងទៀតឆ្អិនរួចរាល់។

ទឹកស៊ុប
ទឹកស៊ុប

របៀបធ្វើទឹកកាពិ៖

១. ដាក់ប្រេងឆាចូលក្នុងខ្ទះហើយបើកភ្លើងឲ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំបំពងឲ្យឈ្ងុយ ដាក់កាពិ ទឹកអំបិលទុំ និងគ្រឿងទេសដូចជា ស្ករស ទឹកត្រី ម្សៅស៊ុប ម្ទេសភ្លក់តាមចំណង់ចំណូលចិត្ត។

នំបញ្ចុកស្រុះទឹកកាពិ
នំបញ្ចុកស្រុះទឹកកាពិ

២.​ បន្ទាប់ពីស៊ុបនិងទឹកកាពិឆ្អិនរួចរាល់អស់ហើយ យើងអាចរៀបចំញុំាវាបានដោយស្រុះបន្លែត្រកួន សណ្ដែកបណ្ដុះ ដាក់ចាននំបញ្ចុក ដាក់សាច់ត្រី ដួសទឹកស៊ុបស្រោចពីលើនិងញុំាជាមួយទឹកកាពិ៕

ប្រភព៖ Chan Tha

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T