ឆាជូរអែម ត្រចៀកជ្រូកឆ្ងាញ់មិនធម្មតា រៀនពីរបៀបចម្អិន ដើម្បីឲ្យបានឆ្ងាញ់

//s9.kh1.co/53/538df881a4378a88f648385ac29a5a630709a10a.png
សាកញុំា

 ០៨-មករា-២០២១ ២ល្ងាច · ៥ ឆ្នាំមុន

ឆាជូរអែមត្រចៀកជ្រូក ជូរ ផ្អែម​ ហិរបន្តិចឆ្ងាញ់ជាប់ចិត្ត អាចរៀនធ្វើនៅផ្ទះបាន ស្រួលចម្អិនដូចឆាធម្មតាដែរ គ្រាន់តែយើងត្រូវចេះពីវិធីបំបាត់ក្លិនត្រចៀកជ្រូក។

កម្សាន្ត៖ ត្រចៀកជ្រូក គេអាចយកវាទៅធ្វើជាម្ហូបបានច្រើនប្រភេទ ប៉ុន្តែម្ហូបដែលសាកសមជាមួយនឹងរសជាតិរបស់វានោះគឺមានដូចជា ជ្រក់ត្រចៀកជ្រូក ផាកឡូវត្រចៀកជាដើម ហើយម្ហូបដែលឆ្ងាញ់ជាងនេះទៅទៀតនោះគឺ ឆាជូរអែមត្រចៀកជ្រូក។ ខាងក្រោមនេះជាគ្រឿងផ្សំនិងវិធីចម្អិន ឆាជូរអែមត្រចៀកជ្រូក ឲ្យបានឆ្ងាញ់ពិសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ត្រចៀកជ្រូក

២. ផ្សិតក្ដាមស ជីនាងវង

៣. គល់ស្លឹកគ្រៃ រំដេង ម្ទេស​ ខ្ទឹមស ខ្ទឹមក្រហម ខ្ញី

៤. ស្ករត្នោត អំបិល ម្សៅស៊ុប អំពិលទុំ ប្រេងឆា

 ឆាជូរអែមត្រចៀកជ្រូក
 ឆាជូរអែមត្រចៀកជ្រូក

របៀបធ្វើ៖

១. មុនដំបូងយើងត្រូវស្ងោរត្រចៀកជ្រូក ដើម្បីឲ្យវាបាត់ក្លិនឆ្អាប យើងត្រូវស្ងោរវាជាមួយនិងគល់ស្លឹកគ្រៃ ខ្ទឹមស ខ្ញី រំដេង អំបិលបន្តិច រងចាំវារយៈពេល២០នាទី។

 ឆាជូរអែមត្រចៀកជ្រូក
 ឆាជូរអែមត្រចៀកជ្រូក

២. យកខ្ទឹមចិញ្ច្រាំឲ្យម៉ត់ ហាន់ម្ទេសតូចៗ ហាន់ខ្ទឹមក្រហមជាដុំៗ  បេះស្លឹកជីនាងដាក់ចានមួយឡែក។ បន្ទាប់មកស្រង់ត្រចៀកជ្រូកចេញពីឆ្នាំងយកមកហាន់ជាសរសៃៗល្មមតាមដែលចង់បាន។

 ឆាជូរអែមត្រចៀកជ្រូក
 ឆាជូរអែមត្រចៀកជ្រូក

៣​. ដាក់ខ្ទះបំពងខ្ទឹមឲ្យឈ្ងុយហើយដាក់ខ្ទឹមក្រហម ម្ទេស ចូលលីងជាមួយគ្នាបន្តិច ដាក់ត្រចៀកជ្រូកចូលឆាច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ស្ករត្នោត ម្សៅស៊ុបច្របល់គ្នាទៀត។

 ឆាជូរអែមត្រចៀកជ្រូក
 ឆាជូរអែមត្រចៀកជ្រូក

៤. យកអំពិលលាយជាមួយទឹកបន្តិចហើយញិចយកទឹកវា បន្ទាប់មកចាក់ចូលខ្ទះឆាជាមួយនឹងត្រចៀកជ្រូកដែរ ដាក់ផ្សិតស និងជីនាងវងចូលតាមក្រោយហើយទុកឲ្យឆ្អិនជាការស្រេច៕

ប្រភព៖ kimyee Ros cooking

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T