មិនចាំបាច់តែម្ហូបថ្លៃៗអី ត្រឹមតែបុកម្ជូរក្រសាំងនេះ ឆ្ងាញ់យកទៅណាមិនអស់

//s9.kh1.co/9d/9df17a18703fc0824b19eb1a098add76f487d5df.png
សាកញុំា

 ១០-មករា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

បុកម្ជូរក្រសាំង ញុំាជាមួយបន្លែអន្លក់ស្រស់ៗ ពិតជាឆ្ងាញ់មែន ជាពិសេសយើងត្រូវការតេប្រហុកនិងផ្លែក្រសាំង និងគ្រឿងទេសបន្តិចបន្តួតទៀតតែប៉ុណ្ណោះ។

កម្សាន្ត៖ ម្ជូរក្រសាំងគឺជាមុខម្ហូបបែបស្រុកស្រែ មានរសជាតិជូរ ហិរដែលភាគគេនិយមចូលចិត្តទទួលទាន។ វាមានភាពងាយស្រួលក្នុងការធ្វើ ហើយមានគ្រឿងផ្សំបែបសាមញ្ញៗ។ ដើម្បីបុកម្ជូរក្រសាំងឲ្យមានរសជាតិឆ្ងាញ់យើងត្រូវធ្វើតាមក្បួនខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ក្រសាំង ២ផ្លែ

២. ប្រហុកចិញ្ច្រាំ ១ស្លាបព្រាបាយ

៣. ម្ទេសទុំ ដាក់តាមចំណូលចិត្ត

៤. ខ្ទឹមស ២កំពឹស

៥. ប៊ីចេង ១ចុងស្លាបព្រាកាហ្វេ

៦. អំបិល ១ចុងស្លាបព្រាកាហ្វេ

បុកម្ជូរក្រសាំង
បុកម្ជូរក្រសាំង

របៀបធ្វើ៖

១. កាត់ស្លឹកចេកល្មមសម្រាប់ខ្ចប់ប្រហុក រួចយកទៅដុតអោយឆ្អិន។ លីងម្ទេសទុំនិងខ្ទឹមសឲ្យឆ្អិន បន្ទាប់មកដាក់ចូលក្នុងត្បាល់ បុកឲ្យម៉ត់ដាក់សាច់ក្រសាំង ប៊ីចេង និងអំបិលចូល រួចបុកច្របល់ម្ដងទៀត។

បុកម្ជូរក្រសាំង
បុកម្ជូរក្រសាំង

២. បន្ទាប់ពីដុតប្រហុកឆ្អិនហើយ យកវាមកបុកលាយជាមួយគ្រឿងដែលនៅក្នុងត្បាល់នោះឲ្យសព្វចូលគ្នា ដួសដាក់ចានជាការស្រេច។ យើងអាចញុំាបុកម្ជូរក្រសាំងជាមួយអន្លក់ ដូចជាត្រប់ ត្រសក់ ស្ពៃក្ដោប ត្រកួនផ្សេងតាមចំណូលចិត្ត៕

ប្រភព៖ ម្ហូបស្រុកស្រែ

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T