កម្សាន្ត៖ ម្ហូបស្រុកស្រែដែលគេនិយមចូលចិត្តបរិភោគនោះគឺ សម្លសម្លក់ខ្យងស្រែ ព្រោះម្ហូបនេះសំបូរទៅដោយបន្លែដែលមានជីជាតិ ជាពិសេសដាក់ជាមួយខ្យងស្រែទៀត ធ្វើឲ្យសម្លកាន់តេមានរសជាតិឆ្ងាញ់។ បើសិនជាយើងចង់ចេះធ្វើសម្លសម្លក់ខ្យងស្រែនេះ ត្រូវរៀនតាមវិធីខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ល្ពៅ ត្រឡាច ពោត ស្លឹកបាស ផ្ទី ស្អំ ឬបន្លែផ្សេងៗតាមចំណូលចិត្ត
២. ខ្យង កាត់គូទវាហើយសម្អាតឲ្យស្អាត
៣. ត្រីឆ្អើរបុកឲ្យម៉ត់
៤. ប្រហុកចិញ្ច្រាំ
៥. គល់ស្លឹកគ្រៃ
៦. គ្រឿងបុក យកខ្ទឹមស ខ្ទឹមក្រហម ម្ទេស ខ្ជាយបុកចូលគ្នាឲ្យម៉ត់
៧. អំបិល ទឹកត្រី ម្សៅស៊ុប

របៀបធ្វើ៖
១. យកបន្លែដូចជា ល្ពៅ ត្រឡាច ផ្សេងៗមកចិតសំបកហើយលាងទឹកឲ្យស្អាត រួចហាន់ជាដុំៗតាមការចង់បាន។
២. ដាក់ឆ្នាំងដាំទឹកឲ្យពុះ ដាក់ប្រហុកចិញ្ច្រាំ គ្រឿងបុក និងដាក់ល្ពៅចូល ទុកបានមួយសន្ទុះ ដាក់ត្រឡាច ពោតចូល រួចទុកឲ្យពុះម្ដងទៀត ដាក់ខ្យងនិងត្រីឆ្អើរបុកចូល។

៣. យកគល់ស្លឹកគ្រៃដុំបន្តិចហើយដាក់ចូលឆ្នាំងសម្ល បន្ទាប់មកដាក់គ្រឿងដូចជាអំបិល ម្សៅស៊ុប ទឹកត្រីហើយ ភ្លក់មើលរសជាតិ រួចដាក់បន្លែស្លឹកបាស ផ្ទី ស្អំ ចូលទុកឲ្យឆ្អិនបន្តិចជាការស្រេច៕
ប្រភព៖ រូបមន្តស្ដ្រីមេផ្ទះ