កម្សាន្ត៖ ជាការពិតណាស់ យើងប្រាកដជាចង់ញុំាចំណីអាហារឆ្ងាញ់ៗហើយចំណាយលុយតិចជាមិនខាន ប៉ុន្តែភាគច្រើនយើងគេចមិនផុតពីទិញរបស់ញុំាខាងក្រៅទេ ដូចនេះយើងនៅតែចំណាយច្រើនដដែល វិធីដែលល្អគឺយើងត្រូវធ្វើរបស់ញុំាខ្លួនដើម្បីអស់លុយតិចហើយញុំាបានច្រើននិងឆ្ងាញ់ទៀត។ រៀនធ្វើមីឆាម្រះព្រៅ តាមវិធីខាងក្រោមជួយសន្សំលុយនិងបានឆ្ងាញ់មាត់ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. មីកញ្ចប់
២. សាច់ជ្រូកចិញ្ច្រាំ
៣. ស្លឹកម្រះព្រៅ
៤. ម្ទេសហាវ៉ៃ ម្ទេសក្រៀម ខ្ទឹមស
៥. ម្សៅស៊ុប ស្ករស ទឹកត្រី ប្រេងខ្យង ទឹកម្ទេស
៦. ពងទា
![គ្រឿងផ្សំ មីឆាម្រះព្រៅ](https://s9.kh1.co/__image/w=650,h=342,q=100/ea/eaa0bc562e8075284004d9eccd91ef2adbdc806f.png)
របៀបធ្វើ៖
១. មុនដំបូង យើងត្រូវបុកខ្ទឹមសនិងម្ទេសក្រៀមក្នុងត្បាល់ឲ្យម៉ត់បន្តិចហើយដួសទុកសិន យកម្ទេសហាវ៉ៃមកហាន់តូចៗ។
២. ដាក់ខ្ទះចាក់ប្រេងឆាទុកឲ្យក្ដៅចាក់ខ្ទឹមសនិងម្ទេសបុកម៉ត់នោះចូល លីងវាចុះឡើងឲ្យមានក្លិនឈ្ងុយ ដាក់សាច់ជ្រូកចិញ្ច្រាំចូលឆាត្រឡប់ចុះត្រឡប់ឡើង ហើយដាក់ទឹកចូលបន្តិច រួចដាក់ស្ករស ម្សៅស៊ុប ប្រេងខ្យង ទឹកត្រីចូល ភ្លក់រសជាតិតាមចំណង់ចំណូលចិត្ត។
![មីឆាម្រះព្រៅ](https://s9.kh1.co/__image/w=650,h=488,q=100/59/59e6c55c9637bb2663423f7e33599c13ab1440c9.jpg)
៣. ដាក់មីកញ្ចប់ដែលស្រុះរីកល្មមចូលឆាលីងចូលគ្នាជាមួយគ្រឿងឲ្យសព្វចូលជាតិល្អហើយដាក់ស្លឹកម្រះព្រៅនិងម្ទេសហាវ៉ៃចូល ឆាត្រឡប់ចុះឡើងចេញក្លិនឈ្ងុយបន្តិច ចុងក្រោយចៀនពងទាដាក់ពីលើមីឆាហើយថែមទឹកម្ទេសពីលើជាការស្រេច៕
ប្រភព៖ រៀនធ្វើម្ហូប