ចូលចិត្តញុំាហិរខ្លាំងដូចហោះ? ធ្វើបុកកន្ទុយហេះ ទុកញុំាទៅ ធានាថាត្រូវចិត្ត

//s9.kh1.co/93/93250df2a93d3d712d5abdea837648903a5aa9de.png
សាកញុំា

 ២២-មករា-២០២១ ៣ល្ងាច · ៥ ឆ្នាំមុន

បុកកន្ទុយហេះ ញុំាជាមួយបាយក្ដៅៗ ដាក់អន្លក់បន្លែស្រស់ៗ ឆ្ងាញ់ខ្លាំងៗ អ្នកដែលចូលចិត្តញុំារបស់ហិរៗ ដឹងតែដកចិត្តមិនរួចទេ រៀនធ្វើទុកញុំាទៅ មិនមានអីពិបាកទេ។

កម្សាន្ត៖ បុកកន្ទុយហេះ ជាមុខម្ហូបម៉្យាងដែលមានរសជាតិប្រៃហិរឆ្ងាញ់ មានគ្រឿងផ្សំសាមញ្ញដែលរកទិញបានយ៉ាងងាយ។ បើសិនជាអ្នកចង់ញុំាបុកកន្ទុយនេះ ពិបាករកទិញបន្តិចហើយព្រោះវាជាមុខម្ហូបសាមញ្ញដែលមិនសូវមានគេលក់នោះទេ ដូចនេះហើយយើងធ្វើខ្លួនឯងទុកញុំាតែម្ដងទៅ ដោយគ្រាន់តែធ្វើតាមវិធីខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១.​ ត្រីឆ្អើរ ៤ចង្កាក់

២. ស្ករត្នោត ១ស្លាបព្រាបាយ

៣. ប្រហុក

៤. ម្ទេសក្រហម ៥០គ្រាប់

៥. ស្លឹកក្រូចសើច ២០សន្លឹក

៦. ខ្ទឹមស ៣ដុំ

៧. រំដេង ១ដុំ ហាន់ជាចំណិតតូចៗ

៨. ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ

៩. អំពិល

បុកកន្ទុយហេះ
បុកកន្ទុយហេះ

របៀបធ្វើ៖

១. យកត្រីឆ្អើរទៅបុកឲ្យម៉ត់ហើយទុកមួយឡែកសិន យកប្រហុកមកចិញ្ច្រាំឲ្យម៉ត់រួចយកទៅឆាជាមួយខ្លាញ់រហូតដល់ហួតទឹក។

បុកកន្ទុយហេះ
បុកកន្ទុយហេះ

២. បំពងម្ទេសក្រហម ស្លឹកក្រូចសើចឲ្យស្រគាំបន្តិច រួចយកវាទៅបុកក្នុងត្បាល់ ដាក់ខ្ទឹមសបុកជាមួយរហូតដល់ម៉ត់ល្អ បន្ទាប់មកដាក់ត្រីឆ្អើរដែលបុកម៉ត់នោះចូលក្នុងត្បាល់បុកជាមួយគ្នាឲ្យសព្វហើយដាក់ប្រហុកឆា ដាក់គ្រឿងដូចជាស្ករត្នោត អំពិល រំដេង ម្សៅស៊ុប បុកចូលគ្នាម៉ត់សព្វអស់ហើយដួសដាក់ចាន បន្ទាប់មកញុំាជាមួយអន្លក់បន្លែតាមចំណង់ចំណូលចិត្ត៕

ប្រភព៖ Khmer 360 មុខម្ហូប

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T