កូននំពាពងទាប្រៃ ទោះមិនមានម៉ាស៊ីនដុតនំ ក៏អាចធ្វើបានដែរ

//s9.kh1.co/40/40a29ad0629758bfea4217d7b0a454921ba721b8.png
សាកញុំា

 ២៩-មករា-២០២១ ១០ល្ងាច · ៤ ឆ្នាំមុន

ចង់ធ្វើនំពាពងទាប្រៃញុំានៅផ្ទះ ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចព្រោះគ្មានម៉ាស៊ីនដុតនំ កុំបារម្ភអី មានវិធីចម្អិនដែលងាយស្រួលហើយមិនត្រូវការម៉ាស៊ីននោះទេ។

កម្សាន្ត៖ នំពាគឺជានំមួយដែលមានមនុស្សជាច្រើនចូលចិត្តញុំា នំពាមានច្រើនប្រភេទច្រើនរសជាតិ យើងអាចរកទិញបាននៅផ្សារឬហាងលក់នំពាបាន។ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តស្នូលពងទា យើងអាចធ្វើជាកូននំពាតូចៗដើម្បីស្រួលញុំា បើសិនជាមិនមានម៉ាស៊ីនដុតនំទេ កុំបារម្ភ វិធីខាងក្រោមនេះមានរូបមន្តដុតកូននំពាពងទាប្រៃដោយមិនចាំបាច់ប្រើម៉ាស៊ីនដុតនំ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ប័រសាប ឬប័រកំប៉ុង ២៥០ក្រាម

២. ពងទាប្រៃ យកពងក្រហម ៨គ្រាប់

៣. ស្ករស ១០០ក្រាម

៤. ម្សៅស្រូវសាឡី ២៥០ក្រាម

៥. ម្សៅខ្សាយ ៣០ក្រាម

៦. ម្សៅពោត ៣០ក្រាម

៧. ពងមាន់ យកពងក្រហម ២គ្រាប់

នំពាពងទាប្រៃ
នំពាពងទាប្រៃ

របៀបធ្វើ៖

១.​ ដំបូងត្រូវយកពងទាប្រៃទៅចំហុយឲ្យឆ្អិនជាមុនសិន ហើយយកវាទៅកាត់ជាដុំតូចៗល្មមតាមដែលចង់បាន។ បន្ទាប់មកយកប័រសាបដាក់ក្នុងចានក្រឡុកធំមួយ ចាក់ស្ករសចូល លាយចូលគ្នាឲ្យម៉ត់ល្អហើយចាក់ម្សៅស្រូវសាឡី ម្សៅខ្សាយ ម្សៅពោត លាយច្របល់ចូលគ្នាឲ្យសព្វសាច់។

នំពាពងទាប្រៃ
នំពាពងទាប្រៃ

២.​ យកម្សៅនំនោះមកលុញវាជាមូលហើយសង្កត់សំប៉ែត ដាក់ពងទាប្រៃចូលហើយលុញវាឲ្យជិត។ ធ្វើបែបនេះរហូតដល់អស់ម្សៅនំ។

៣​.​ មុននឹងចាប់ដុតនំ យើងត្រូវយកឆ្នាំងកម្ដៅបើកភ្លើងតិចៗរយៈពេល៥នាទីជាមុនសិន បន្ទាប់មកយកនំពាដាក់ក្នុងថាសមួយហើយដាក់ចូលក្នុងឆ្នាំងដុតរយៈពេល២០នាទី។

៤. បើសិនជាមានម៉ាស៊ីនដុតនំនៅផ្ទះ យើងអាចយកនំពាទៅដុតក្នុងម៉ាស៊ីនដុតនំ កម្ដៅ១៧០អង្សា រយៈពេល២០នាទី បន្ទាប់មកយកនំចេញលាបពងមាន់ពីលើដើម្បីឲ្យចេញពណ៌ក្រហមរលោងស្អាត ហើយដាក់ចូលម៉ាស៊ីនដុត ៥នាទីទៀតជាការស្រេច៕

ប្រភព៖ Mother Share

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T