ផ្សិតបួស ឬគល់ផ្សិតបំពង មានរសជាតិឆ្ងាញ់ដូចសាច់ពិតៗ អាចរៀនធ្វើតាមវិធីនេះបាន

//s9.kh1.co/97/97ecfc7555f327009fa32e030995e559581721eb.png
សាកញុំា

 ៣០-មករា-២០២១ ៤ព្រឹក · ៥ ឆ្នាំមុន

គល់ផ្សិតបំពងនេះ អាចញុំាជំនួសសាច់បាន ព្រោះវាមានជាតិដូចជាសាច់ជ្រូក ដែលយើងអាចញុំាជាមួយទឹកម្ទេស ទឹកត្រីកោះកុង ឬញុំាទទេក៏បាន។

កម្សាន្ត៖ ផ្សិតមួយប្រភេទដែលគេយកមកបំពងឲ្យមានរសជាតិដូចសាច់ស្រស់នោះគឺ គល់ផ្សិតក្រៀម យើងអាចរកទិញបាននៅផ្សារដែលលក់គ្រឿងទេស។ ផ្សិតនេះ នៅពេលយកវាទៅបំពងដាក់គ្រឿងហើយ វាពិតជាមានរសជាតិដូចទៅនឹងសាច់ពិតមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. គល់ផ្សិតក្រៀម​ ១០០ក្រាម

២​. ពងមាន់ ២គ្រាប់

៣. ទឹកត្រី ២ស្លាបព្រាបាយ

៤.​ ស្ករស ១ស្លាបព្រាបាយកន្លះ

៥. ប៊ីចេង ១ស្លាបព្រាកាហ្វេ

គល់ផ្សិតបំពង
គល់ផ្សិតបំពង

របៀបធ្វើ៖

១. មុននឹងធ្វើយើងត្រូវយកគល់ផ្សិតក្រៀមត្រាំទឹករយៈពេល៥ម៉ោងជាមុនសិន រួចយកមកកាត់ផ្នែកខ្មៅៗដែលជាប់នឹងគល់វាចេញ ហើយយកទៅលាងសម្អាតឲ្យស្អាត រួចយកមកដំឲ្យបែកសាច់បន្តិច។

គល់ផ្សិតបំពង
គល់ផ្សិតបំពង

២. លាយទឹកជ្រលក់ដោយ គោះពងមាន់ដាក់ក្នុងចានក្រឡុកមួយ វាយពងមាន់ឲ្យបែកសព្វសាច់ ដាក់ទឹកត្រី ស្ករស ប៊ីចេង ហើយច្របល់គ្រឿងផ្សំទាំងអស់នេះចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់គល់ផ្សិតនោះចូលក្នុងចានច្របល់ចូលគ្នាទុករយៈពេល៣០នាទី។
៣. បន្ទាប់ពីគ្រប់៣០នាទីហើយ យើងអាចបំពងគល់ផ្សិតបាន ដោយដាក់ខ្ទះបើកភ្លើងពាក់កណ្ដាលហើយចាក់ប្រេងឆាចូល ទុករហូតដល់ប្រេងឆាពុះ ដាក់គល់ផ្សិតចូលបំពងឲ្យឆ្អិតហើយក្រៀមល្អ រួចរាល់។ យើងអាចញុំាគល់ផ្សិតបំពងជាមួយទឹកជ្រលក់ទឹកត្រីកោះកុង ឬញុំាទទេក៏បាន ហើយថែមជាមួយបន្លែអន្លក់ទៀតរឹតតែឆ្ងាញ់៕

ប្រភព៖ Somar Fun

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T