កម្សាន្ត៖ តាមចំណាំ ទោះបីមិនមានពិធីសែនចូលឆ្នាំចិនក៏ដោយ ក៏គេតែងតែធ្វើម្ហូបមួយមុខនេះជានិច្ច សម្លចាប់ឆាយនេះយើងអាចដាក់គ្រឿងផ្សំបានច្រើនប្រភេទតាមដែលយើងចូលចិត្ត ប៉ុន្តែមានគ្រឿងផ្សំពិសេសប៉ុន្មានមុខខាងក្រោមនេះ ដែលយើងមិនអាចខ្វះបាននៅពេលធ្វើសម្លនេះដើម្បីឲ្យមានរសជាតិឆ្ងាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ឆ្អឹងជំនី ជើងជ្រូក ឬសាច់មាន់
២. ស្បែកជ្រូកបំពង
៣. ពពុះសណ្ដែក
៤. ផ្សិតត្រចៀកកណ្ដុរ
៥. បន្លែ ឆៃថាវ ការ៉ុត ស្ពៃក្ដោប ស្ពៃបូកគោ ដំឡូងបារាំង (តាមចំណូលចិត្ត)
៦. ខ្ទឹមស ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ
៧. អំបិល ស្ករស ទឹកត្រី ម្សៅស៊ុប

វិធីធ្វើ៖
១. ដំបូងយើងត្រូវកាប់សាច់ដែលយើងរើសយកមកដាក់ស្ល ជាដុំៗធំបន្តិច យកស្បែកជ្រូក ផ្សិតត្រចៀកកណ្ដុរដាក់ត្រាំទឹករហូតដល់រីកល្អហើយយកមកហាន់ខ្លីៗ។ បន្លែឆៃថាវ ការ៉ុត ដំឡូងបារាំងចិតសំបកលាងសម្អាតទឹកឲ្យស្អាត ហាន់ជាដុំៗ ចំណែកឯស្ពៃក្ដោប ស្ពៃបូកគោ ហាន់វាខ្លីៗល្មម ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយហាន់តូចៗ ខ្ទឹមសចិញ្ច្រាំឲ្យម៉ត់។

២. ដាក់ឆ្នាំងបើកភ្លើងឲ្យក្ដៅសិនហើយចាក់ប្រេងឆាចូល ដាក់ខ្ទឹនឲមសម៉ត់ចូលលីងឲ្យឈ្ងុយបន្តិចហើយ ដាក់ ដាក់សាច់ ហើយដាក់ទឹកត្រី ស្ករស អំបិល ម្សៅស៊ុបចូល កូរគ្រឿងទាំងអស់នេះចូលគ្នាឲ្យសព្វដាក់ទឹកបន្តិចទុកប្រហែល៥នាទីទើបដាក់ស្បែកជ្រូកបំពង ផ្សិតត្រចៀកកណ្ដុរ ពពុះសណ្ដែកនិងបន្លែឆៃថាវ ការ៉ុត ដំឡូងបារាំងចូលគ្នាទាំងអស់តែម្ដង។

៣. យើងទុករំងាស់សម្លដោយចាក់ទឹកចូលម្ដងបន្តិចៗនៅពេលវារៀងខាស់ទឹក រំងាស់បែបនេះប្រហែល២០នាទីហើយចាក់ទឹកឲ្យច្រើនចូលតែម្ដង។ យើងទុកវាដល់ពុះម្ដងទៀតភ្លក់មើលរសជាតិថែមថយគ្រឿងត្រូវចិត្តហើយ ចាំដាក់ស្ពៃក្ដោប ស្ពៃបូកគោ ហើយពេលពុះលើកនេះ យើងអាចបិទភ្លើងបាន ហើយដួស សម្លចាប់ឆាយ ដាក់ចាននិងថែមស្លឹកខ្ទឹមនៅពេលទទួលទាន៕
ប្រភព៖ មេផ្ទះ (Housewife)