សណ្ដែកដីបំពង គ្រឿងក្លែមមួយនេះ ងាយស្រួលធ្វើ ឈ្ងុយឆ្ងាញ់ ហើយអស់លុយតិច

//s9.kh1.co/69/69997b870687535a45c9dae15cbee339d5a278bb.png
សាកញុំា

 ១២-កុម្ភៈ-២០២១ ១០ព្រឹក · ៥ ឆ្នាំមុន

គេពេញនិយមក្លែមសណ្ដែកដីបំពងនេះណាស់ ឃើញគេមានលក់ច្រើន តាមពិតគ្រឿងផ្សំតិចហើយរបៀបធ្វើស្រួលទៀត ធ្វើទុកញុំាខ្លួនឯងតែម្ដងទៅល្អជាង។

កម្សាន្ត៖ សណ្ដែកដីបំពង ជាអាហារមួយប្រភេទដែលគេចាត់ទុកថាជាគ្រឿងក្លែមញុំាកំដរមាត់ អ្នកប្រាកដជាធ្លាប់បានញុំាវាពីមុនមកហើយ ជាពិសេសយើងតែងតែប្រទះសណ្ដែកដីលីងនេះនៅពេលចូលរួមពិធីមង្គលការផ្សេងៗ។ សណ្ដែកដីបំពងនេះមានលក់នៅស្ទើគ្រប់ទីកន្លែងទៅហើយ មិនពិបាកនោះទេក្នុងការរកទិញញុំា ប៉ុន្តែដើម្បីកុំអោយចំណាយលុយទិញអស់ច្រើន យើងអាចធ្វើខ្លួនឯងនៅផ្ទះបាន ដោយគ្រាន់តែធ្វើតាមវិធីខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. សណ្ដែកដី ៥០០ក្រាម

២. ស្លឹកក្រូចសើច ២០សន្លឹក

៣. ខ្ទឹមស ២ដុំធំ

៤. អំបិល ១ស្លាបព្រាកាហ្វេ

៥.​ ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ

៦. ស្ករ​ស ៣ស្លាបព្រាបាយ

៧. ម្ទេសម៉ត់ តាមចំណង់ចំណូលចិត្ត

សណ្ដែកដីបំពង
សណ្ដែកដីបំពង

របៀបធ្វើ៖

១. ចាក់ខ្លាញ់ចូលក្នុងខ្ទះឲ្យច្រើន ហើយបើកភ្លើងឲ្យខ្លាំងចាំរហូតដល់ខ្លាញ់ក្ដៅហើយ ដាក់សណ្ដែកដីចូលបំពងរហូតដល់ឆ្អិនល្មម ស្រង់ចេញទុកមួយឡែកសិន។

សណ្ដែកដីបំពង
សណ្ដែកដីបំពង

២. យកខ្ទឹមស បកសំបកឲ្យស្អាត ហើយហាន់ជាចំណិតស្ដើងៗ យកទៅបំពងបន្តពីសណ្ដែកដី ពេលឆ្អិនហើយស្រង់ចេញ ដាក់ស្លឹកក្រូចបំពងម្ដងរហូតដល់ឆ្អិនស្រង់ដាក់ជាមួយខ្ទឹមស។

សណ្ដែកដីបំពង
សណ្ដែកដីបំពង

៣. យកសណ្ដែកដីដែលទុកនោះ លាយជាមួយខ្ទឹមសនិងស្លឹកក្រូចសើច ហើយចាក់គ្រឿងចូលដូចជា អំបិល ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ បន្ទាប់មកច្របល់ចូលគ្នាឲ្យសព្វជាការស្រេច៕

ប្រភព៖ Kimchou Kitchen

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T