កម្សាន្ត៖ នៅរដូវនេះជារដូវដែលដើមឈើហូបផ្លែចេញផ្លែផ្កា ភាគច្រើននៅតាមផ្ទះនីមួយៗតែងតែមានដើមស្វាយមួយដើមឬច្រើន ស្វាយជាផ្លែឈើដែលគេចូលចិត្តបរិភោគតាំងពីផ្លែនៅខ្ចីរហូតដល់ផ្លែទុំ។ ស្វាយខ្ចី យើងអាចយកជ្រលក់អំបិលម្ទិះញុំាលេងក៏បាន ឬក៏យើងអាចយកវាទៅធ្វើជាស្វាយត្រាំក៏បាន បើសិនជាចង់ឲ្យស្វាយត្រាំរបស់លោកអ្នកស្រួយល្អ សូមអនុវត្តតាមរូបមន្តខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ស្វាយ ២គីឡូក្រាម
២. ស្ករស ១គីឡូក្រាម
៣. អំបិល ១០០ក្រាម

របៀបធ្វើ៖
១. ដំបូងដាំទឹកស្ករដោយដាក់ទឹកចំនួន១លីត្រ ហើយចាក់ស្ករស និងអំបិលចូលកូរវាឲ្យរលាយចូលគ្នា រួចបើកភ្លើងទុករហូតដល់ពុះ បិទភ្លើងហើយទុកទឹកស្ករឲ្យរាងត្រជាក់បន្តិចសិន។

២. យកស្វាយចិតសំបកឲ្យស្អាត ហើយលាងទឹកឲ្យអស់ជាតិជ័រ បន្ទាប់មកពុះស្វាយជាពីរចំណែកយកគ្រាប់ចេញ ហើយហាន់ជាកង់ៗតាមចំណូលចិត្ត យកស្វាយទាំងនេះទៅលាងម្ដងទៀតហើយស្រង់ទុកឲ្យស្រស់ទឹកសិន។

៣. ពេលទឹកស្ករត្រជាក់ល្មមហើយ ចាក់ទឹកស្ករចូលក្នុងប្រអប់ឬធុងមួយសម្រាប់ដាក់ស្វាយត្រាំ បន្ទាប់មកយកស្វាយដែលស្រស់ទឹកនោះមកចាក់ក្នុងទឹកស្ករនេះ រួចបិតគម្របឲ្យជិតទុកមួយយប់ បើសិនជាមានទូរទឹកកកអាចដាក់ក្នុងទូរទឹកកកមួយយប់ ហើយអាចញុំាបាន៕