កម្សាន្ត៖ ជឿជាក់ថា ប្រជាជនខ្មែរច្បាស់ជាធ្លាប់បានទទួលទាននៅបង្អែមមួយមុខមានឈ្មោះ បង្អែមគ្រាប់សាគូរស្នូលសណ្តែក ដោយបង្អែមមួយនេះ គេសង្កេតឃើញឃើញលក់នៅតាមផ្សារនានាជាច្រើន។ មិនតែប៉ុណ្ណោះ បង្អែមមួយប្រភេទនេះក៏ជាទីពេញនិយមសម្រាប់បងប្អូនខ្មែរ និយមញ៉ាំជាប្រចាំទុកជាបង្អែមលាងមាត់ ក្រោយហូបបាយរួចផងដែរ។ ហើយខាងក្រោយនេះជាវិធីសាស្ត្រ និងរបៀបធ្វើបង្អែមគ្រាប់សាគូរស្នូលសណ្តែក៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. សាគូរចំនួនកន្លះគីឡូ
២. សណ្ដែកចំនួន៣ខាំកន្លះ
៣. ម្សៅដំណើប១កូនចាន
៤. អំបិលកន្លះស្លាបព្រាកាហ្វេ
៥. ស្លឹកតយចំនួន ៣សន្លឹក
៦. ខ្ទិះដូងមួយកំប៉ុង
៧. ដូងមួយចំហៀង
៨. ស្ករសចំនួន១គីឡូ
៩. ម្សៅលាក

របៀបធ្វើ៖
១.មុនដំដូងយើងត្រូវយកសណ្ដែកទៅត្រាំឲ្យទន់ បន្ទាប់មកយកវាមកលាងឲ្យស្អាត ហើយដាក់ដាំសណ្ដែកក្នុងឆ្នាំងឲ្យឆ្អិន ឬចំហុយសណ្ដែក៏បាន។
២.យកសាគូរមកឆាឲ្យវាឆ្អិនបន្តិច
៣.ក្រោយចម្អិនសណ្ដែក និងសាគូរឆ្អិនរួចរាល់ទុកវាឲ្យត្រជាក់ រួចយើងត្រូវយកសាគូរលាយជាមួយម្សៅដំណើបឲ្យសព្វល្អ បន្ទាប់មកយកសាច់ដូងដែលបានកោសទុករួចមកលាយបញ្ចូលគ្នា ហើយរូយអំបិល និងស្ករសបន្តិច ដើម្បីបង្កើនជាតិផ្អែមជាប់នឹងសាគូរ។
៣.បន្ទាប់ពីលាយម្សៅដំណើប និងគ្រាប់សាគូរចូលគ្នាសព្វល្អហើយ យើងត្រូវបំបែកសាច់ម្សៅជាដុំៗ ដើម្បីលាយដាក់ពណ៌លាកបង្កើនសម្រស់នៃនំ។
៤. ក្រោយមកទៀត ចាប់ផ្ដើមធ្វើស្នូលសណ្ដែក ដោយសណ្ដែកដែលយើងបានដាំឬចំហុយរួចរាល់ ត្រូវយកមកចំបាច់ឲ្យម៉ដ្ឋ រួចលុញវាជាដុំតូចៗដើម្បីធ្វើស្នូលនំ។ បញ្ជាក់៖ មុននឹងលុញសណ្ដែងជាដុំតូចៗ ត្រូវដាក់សាច់ដូង និងស្ករសបន្ថែម សម្រាប់បង្កើនរសជាតិនៃស្នូលនំ។
៥. ត្រូវយកសាគូរលាយនឹងម្សៅដំណើបមកខ្ចប់វាជាមួយស្នូលសណ្ដែងជារាងមូល រួចដាំទឹកឲ្យពុំសឹមដាប់សាច់នំចូលទឹកក្ដៅ ហើយពេលនំឆ្អិនត្រូវដួសវាដាក់ក្នុងទឹកត្រជាក់។
៦. ជាចុងក្រោយត្រូវដាំទឹកស្ករ ដោយគ្រាន់តែដាំទឹកឲ្យពុះ រួចដាក់ស្លឹកតយចូលដើម្បីឲ្យក្លិនឆ្ងុយ ជាបន្តដាក់អំបិលបន្តិច និងខ្ទិះដូងចូលរួចកូរវាឲ្យសព្វ ហើយពេលទឹកខ្ទិះពុះត្រូវដាក់ស្ករសចូលទុកវាឲ្យវាឆ្អិន ចាំដាក់នំសាគូរចូលតាមក្រោយជាការស្រេច៕

