កម្សាន្ត៖ នំចាំងគឺជានំដែលធ្វើឡើងពីអង្ករដំណើបនិងរុំដោយស្លឹកឬស្សី វាមានពីរប្រភេទ មានស្នូលនិងអត់ស្នូល នំចាំងអត់ស្នូលមានរសជាតិសាប ប៉ុន្តែគេនិយមនំនេះច្រើនជាង គេញុំាវាដោយជ្រលក់ជាមួយស្ករស ទឹកដោះគោខាប់ ឬទឹកខ្ទិះ។ នៅតាមស្រុកស្រែភាគច្រើនយើងឃើញគេលក់នំចាំងនៅផ្សារឬដើរលក់តាមផ្លូវ។ បើយើងចង់ស្គាល់រសជាតិនោះអាចរៀនធ្វើនំចាំងតាមវិធីខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. អង្ករដំណើប ៥គីឡូក្រាម
២. ទឹកក្បុង ១ដប
៣. ស្លឹកឬស្សី ឬស្លឹកចេកក៏បាន
របៀបធ្វើ៖
១. យកអង្ករដំណើបទៅលាងទឹកឲ្យស្អាតហើយទុកឲ្យស្រស់ទឹកល្អ។ ចាក់អង្ករដំណើបចូលក្នុងចានមួយធំល្មម ហើយយកទឹកក្បុងចាក់ចូលកូរវាឲ្យសព្វជាមួយអង្ករ ទុកវារយៈពេល៣ម៉ោងសិនដើម្បីឲ្យអង្ករដំណើបរីកចូលជាតិ។
២. យកស្លឹកឬស្សីលាងទឹក ជូតឲ្យស្អាត បន្ទាប់មកយកអង្ករដំណើបដែលត្រាំទឹកហើយនោះមកវេចក្នុងស្លឹកឬស្សី៣សន្លឹក ហើយបត់ជារៀងស្រួចដូចរូប រួចយកចំណងមកចងឲ្យជាប់។
៣. ពេលវេចអស់ហើយយកនំទាំងនោះទៅស្ងោរ ដោយដាំទឹកឲ្យពុះហើយដាក់នំចូល យើងត្រូវស្ងោរវារយៈពេល៣ម៉ោង ហើយស្រង់ចេញរួចជាការស្រេច៕