អ្នកណាក៏ចូលចិត្តប្រហិតគាវដែរ គួរតែរៀនចម្អិនខ្លួនឯងតាមរូបមន្តពិសេស

//s9.kh1.co/e6/e67b51a461adf09df779effefe0ef53eeaa43950.png
សាកញុំា

 ០៧-មីនា-២០២១ ៩ព្រឹក · ៥ ឆ្នាំមុន

របៀបធ្វើប្រហិតគាវបំពងតាមរូបមន្តពិសេស ស្នូលមានសាច់៣ប្រភេទលាយបញ្ចូលគ្នា ងាយស្រួលធ្វើ អ្នកណាក៏អាចរៀនធ្វើបាន ចំណាយលុយតិច។

កម្សាន្ត៖ ប្រហិតគាវ គឺជាអាហារមួយប្រភេទដែលមនុស្សភាគច្រើននិយមចូលចិត្តបរិភោគ វាមាន២ប្រភេទគឺ ប្រហិតគាវបំពងនិងម៉្យាងទៀតគេយកវាដាក់ក្នុងស៊ុប។ ប្រហិតគាវបំពងមានរសជាតិស្រួយឆ្ងាញ់ សំបកខាងក្រៅធ្វើពីម្សៅ ស្នូលខាងក្នុងមានសាច់និងបន្លែដែលបានផ្សំគ្រឿងជាមួយគ្រឿងទេសមួយចំនួន។ ដើម្បីចេះពីវិធីធ្វើប្រហិតគាវបំពងឲ្យមានរសជាតិឆ្ងាញ់សមតាមចំណូលចិត្តមានរូបមន្តដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. សំបកគាវ

២. បង្គាស្រស់ ១០០ក្រាម (មកសំបកចេញលាងទឹកឲ្យស្អាត ហើយចិញ្ច្រាំឲ្យម៉ត់)

៣​. សាច់ជ្រូកចិញ្ច្រាំ និង​សាច់គោចិញ្ច្រាំ ១០០ក្រាម

៤. ស្លឹកខ្ទឹម ២ដើម (ហាន់តូចៗ)

៥. ជីវ៉ាន់ស៊ុយ ហាន់ម៉ត់ ១ស្លាបព្រាបាយ

៦. ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ

៧. ស្ករស កន្លះស្លាបព្រាបាយ

៨.​ ទឹកត្រី ទឹកស៊ីអីវ ១ស្លាបព្រាបាយ

៩. ខ្លាញ់

របៀបធ្វើ៖

១. ជំហានទី១ លាយគ្រឿង យកចានធំមួយសម្រាប់លាយគ្រឿងដោយដាក់ សាច់ជ្រូកចិញ្ច្រាំ សាច់គោចិញ្ច្រាំ បង្គាម៉ត់ ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ ទឹកត្រី ទឹកស៊ីអីវ ស្ករស ចូលក្នុងចានគ្រប់អស់ហើយ យើងត្រូវលាយដោយដៃ ច្របាច់គ្រឿងផ្សំទាំងអស់ឲ្យម៉ត់ចូលគ្នា។

ប្រហិតគាវបំពង
ប្រហិតគាវបំពង

២. ជំហានទី២ ខ្ចាប់ប្រហិតគាវ ដៃម្ខាងកាន់សំបកគាវ ដៃម្ខាងទៀតយកស្លាបព្រាដួសគ្រឿងដែលលាយហើយនោះមកដាក់ក្នុងសំបកគាវ ហើយបត់សំបកគាវនឹងដៃឲ្យជិត ឬយើងអាចយកស្លឹកខ្ទឹមមកចងជុំវិញមាត់គាវក៏បាន វាធ្វើឲ្យគាវកាន់តែមានសោភណ្ឌភាព។

ប្រហិតគាវបំពង
ប្រហិតគាវបំពង

៣. ជំហាន់ចុងក្រោយ បំពង ដាក់ខ្លាញ់ក្នុងខ្ទះឲ្យច្រើនល្មមលិចគាវ ហើយបើកភ្លើងទុករហូតឲ្យក្ដៅល្អសឹមដាក់ប្រហិតគាវចូលបំពងតែម្ដង ចម្អិនប្រហិតគាវរហូតដល់វាស្រួលល្អ កុំទុកយូរពេក គាវអាចនឹងប្រែពណ៌ខ្លាំងពេកហើយខ្លោច។ ពេលឆ្អិនស្រង់ប្រហិតគាវដាក់ឲ្យស្រស់ខ្លាញ់ហើយអាចទទួលបានជាមួយនឹងទឹកម្ទេសឬទឹកត្រីកោះកុងតាមចំណងចំណូលចិត្តរបស់អ្នក៕

ប្រហិតគាវបំពង
ប្រហិតគាវបំពង
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T