សាច់ជ្រូកជូរអែម មានវិធីធ្វើងាយស្រួល និងមានរសជាតិឆ្ងាញ់ប្លែក

//s9.kh1.co/b1/b1c9f16e6f67ce2237d789f2f63d2a81c267291e.png
សាកញុំា

 ១៦-មីនា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

សាច់ជ្រូកជូរអែម ជាម្ហូបពិសេសថ្មីមួយដែលមិនទាន់មានអ្នកដឹងពីវិធីផ្សំគ្រឿងធ្វើយ៉ាងណាឲ្យមានរសជាតិឆ្ងាញ់នោះទេ ទាំងនេះជារូបមន្តមួយដែលធ្វើឲ្យសាច់ជ្រូកជូរអែមមានរសជាតិល្អនោះ។

កម្សាន្ត៖ សាច់ជ្រូកជូរអែម ជាម្ហូបមួយមុខដែលមានរសជាតិបែបជូរអែម ហិរ គេដាក់បន្លែស្រស់ៗ ចំណែកឯសាច់ជ្រូកបន្ទាប់ពីលាយគ្រឿងហើយគេដាក់ពីលើបន្លែហើយមានទឹកជ្រលក់ស្រោចពីលើ។ ដើម្បីឲ្យកាន់តែច្បាស់ រូបមន្តខាងក្រោមនេះអាចធ្វើឲ្យអ្នកចេះពីរបៀបធ្វើ សាច់ជ្រូកជូរអែម ដ៏ឆ្ងាញ់ប្លែកមួយមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. សាច់ជ្រូក ២០០ក្រាម (ហាន់ស្ដើងៗល្មម)

២. ស្ពៃក្ដោប ១ដុំតូច (ហាន់ឲ្យចេញជាសរសៃឆ្មាៗ)

៣. ជីរណា (ហាន់ល្អិតៗ)

៤​. ជីអង្កាម

៥. ខ្ទឹមស ៣កំពឹស

៦. ម្ទេសក្រហម

៧. ទឹកត្រី ២ស្លាបព្រាបាយ

៨. ទឹកក្រូចឆ្មា ៣ស្លាបព្រាបាយ

៩. ទឹកស៊ីអីវ ២ស្លាបព្រាបាយ

១០. ស្ករត្នោត

១១. ម្សៅពោត ១ស្លាបព្រាកន្លះ

១២. ខ្លាញ់ ២ស្លាបព្រា

របៀបធ្វើ៖

១. ជំហានទី១ លាយគ្រឿងសាច់ជ្រូក យកសាច់ជ្រូកដែលហាន់ស្ដើងៗដាក់ក្នុងចានក្រឡុកមួយ ដាក់ទឹកស៊ីអីវ ខ្លាញ់ និងបន្ថែមទឹក៣ស្លាបព្រាបាយ រួចដាក់ម្សៅពោត ហើយលាយច្របល់គ្នាឲ្យសព្វចូលគ្នាល្អ ទុកមួយសន្ទុះដើម្បីឲ្យវាកាន់តែចូលជាតិល្អ។

សាច់ជ្រូកជូរអែម
សាច់ជ្រូកជូរអែម

២. ជំហានទី២ ទឹកជ្រលក់ បុកម្ទេសក្រហម ខ្ទឹមស ក្នុងត្បាល់ឲ្យម៉ត់ល្អ ដាក់ស្ករត្នោត ទឹកត្រី ទឹកក្រូចឆ្មា ច្របល់ចូលគ្នាហើយដាក់ជីរណាក្រោយ ដួសដាក់ចានសិន។

សាច់ជ្រូកជូរអែម
សាច់ជ្រូកជូរអែម

៣. ជំហានទី៣ ស្រុះសាច់ជ្រូក ដាំទឹកឲ្យពុះ ដាក់សាច់ជ្រូកដែលលាយគ្រឿងនោះចូលប្រហែល ១៥វិនាទីស្រង់ចេញ ហើយយកជ្រលក់ទឹកត្រជាក់បន្តិច។

សាច់ជ្រូកជូរអែម
សាច់ជ្រូកជូរអែម

៤. ចុងក្រោយ យកស្ពៃក្ដោបដែលហាន់ស្អាតហើយនិងជីអង្កាមរៀបដាក់ចាន យកសាច់ជ្រូករៀបពីលើ ហើយស្រោចទឹកជ្រលក់បន្ថែមមួយជាន់ទៀត សាច់ជ្រូកជូរអែម រួចជាការស្រេច។ យើងអាចញុំាជាមួយបន្លែផ្សេងៗបានដូចជាការ៉ុត ត្រសក់ សាលាដស្រួលជាដើម វាធ្វើឲ្យម្ហូបមួយមុខនេះកាន់តែមានរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀត៕

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T