បើចូលចិត្តតែគុជ ម្លឹងៗ ធ្វើខ្លួនឯង មិនល្អជាងត្រូវអត់? តោះៗ (មានវីដេអូ)

//s5.kh1.co/8a/8adb274aab4d825cfd9c63aa25772ff484184bf3.jpg
ភេសជ្ជះ

 ១៥-កក្កដា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

កំពុងតែមានពេញនិយម ហើយថ្លៃទៀត ដូច្នេះហើយ បើអ្នកទាំងអស់គ្នា ចូលចិត្តដល់ខ្លាំង មិនចាំបាច់ចំណាយលុយច្រើនទៀតទេ មករៀនធ្វើគុជទុកញ៉ាំខ្លួនឯងវិញ ប្រសើរជាង

កម្សាន្ត៖ សព្វថ្ងៃ តែគុជគឺជាភេសជ្ជៈដ៏ពេញនិយម ជាពិសេស ជាពិសេសគ្រាប់គុជដែលដាក់នៅក្នុងភេសជ្ជៈតែម្ដង ដោយសារតែមានតម្រូវការខ្លាំង ពីមនុស្ស ក៏ដូចជាមិត្តៗយុវវ័យជាច្រើន ធ្វើឲ្យតម្លៃរបស់វាកាន់តែថ្លៃផងដែរ។ ដូច្នេះហើយ បើមិនចង់ពិបាក ចំណាយថវិកាច្រើន អ្នកទាំងអស់គ្នា អាចរៀនធ្វើគ្រាប់គុជដ៏មានរសជាតិឈ្ងុយឆ្ងាញ់ទុកញ៉ាំនៅឯផ្ទះខ្លួនឯង តាមវិធីខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រាប់គុជ
គ្រាប់គុជ

គ្រឿងផ្សំ៖ ស្ករក្រហម(Brown Sugar)  ម្សៅឆា  ម្សៅសូកូឡា(បើគ្មាន អាចប្រើម្សៅមីឡូ ឬអូវ៉ាន់ទីនក៏បាន)

របៀបធ្វើ៖

១. ជាដំបូង យើងធ្វើការលាយម្សៅឆា ជាមួយនឹងម្សៅមីឡូ ដាក់មួយល្មមទុកញ៉ាំបាន បន្ទាប់មកកូរវាឲ្យសព្វ

២. ដាក់ឆ្នាំងឲ្យក្ដៅ ហើយដាក់ស្ករក្រហម ចូលទៅក្នុងឆ្នាំង ដោយបន្ថែមដោយទឹកបន្តិច រួចកូរវាឲ្យរលាយ

៣. នៅពេលដែលស្កររលាយហើយ យើងធ្វើការបិទភ្លើងចង្រ្កាន រួចយកម្សៅដែលលាយគ្នារួច ដាក់ចូលទៅក្នុងទឹកស្ករ រួចកូរច្របាច់ឲ្យវាចូលគ្នា

គ្រាប់គុជ
គ្រាប់គុជ

៤. បន្ទាប់ពីម្សៅលាយចូលគ្នាហើយ យកវាមកមូរ ឲ្យវែង ហើយកាត់ជាដុំតូចៗ បន្ទាប់មូរវាទៅជារាងមូលតូចៗ

៥. បន្ទាប់ពីធ្វើឲ្យក្លាយជាដុំមូលតូចៗហើយ យកឆ្នាំង ដាក់ទឹក ហើយដាំឲ្យពុះ រួចដាក់ដុំគុជមូលតូចៗនោះចូលទៅ រហូតដល់សាច់គុជនោះឆ្អិន និងទន់ល្អ

៦. បន្ទាប់ពីគុជឆ្អិនហើយ ច្រោះទឹកនោះចេញហើយចាក់ទឹកលាងឲ្យស្អាត រួចដាក់ខ្ទះមួយទៀត យកគុជដែលលាងទឹកស្អាតរួចទៅដាក់កូរជាមួយនឹងទឹកស្ករក្រហម ក្នុងកម្ដៅភ្លើងតិចៗ ហើយកូរឲ្យសព្វចូលគ្នា ជាការស្រេច៕

ប្រភព៖ Sok SomnangKet

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

របៀបធ្វើគ្រាប់គុជ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T