កម្សាន្ត៖ ទឹកកកឈូសជាបង្អែមដែលល្បីល្បាញជាយូរមកហើយ ប៉ុន្តែបច្ចុប្បន្នមិនសូវមានអ្នកលក់ទឹកកកឈូសតាមដងផ្លូវទៀតទេ ពីព្រោះតែទឹកកកឈូសត្រូវបានគេយកទៅកែច្នៃធ្វើជាបង្អែមជាច្រើនរសជាតិដាក់លក់នៅតាមហាងនានា។ ដោយសារតែទឹកកកឈូសនេះអាចច្នៃបានច្រើនរសជាតិ យើងអាចរៀនធ្វើខ្លួនឯងហើយដាក់គ្រឿងផ្សំតាមដែលយើងចូលចិត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. ទឹកកកដុះ
២. ស្ករត្នោតថ្មី ឬស្ករស
៣. សរសៃដូងខ្ចី
៤. ខ្ទិះដូង
៥. ទឹកដោះគោខាប់
៦. ទឹកសេរ៉ូ
៧. ផ្លែឈើ តាមចំណូលចិត្ត
៨. ឡុតឈិត គ្រាប់ជី សណ្ដែកខៀវ សណ្ដែកក្រហម ឆៅគួយ ដាក់តាមចំណូលចិត្ត
របៀបធ្វើទឹកស្ករ៖
១. យកឆ្នាំងមួយសម្រាប់ដាក់ស្ករសចំនួន៣ខាំលាយជាមួយទឹក១កូនចានចង្កឹះ ដាក់អំបិល១ចុងស្លាបព្រាបកាហ្វេចូល ហើយកូរវាឲ្យរលាយអស់ហើយ បើកភ្លើងដាំទឹកស្កររហូតដល់ពុះហើយខាប់ល្អ ដាក់សរសៃដូងខ្ចី ខ្ទឹះដើមចូលរួចរាល់។
២. យកទឹកកកដុំនោះទៅឈូសឬយើងអាចយកទឹកកកដុំតូចៗល្អិតដែលយើងចង់បាន យកចានមួយដាក់គ្រឿងបង្អែម ឡុតឈិត គ្រាប់ជី សណ្ដែកខៀវ សណ្ដែកក្រហម ផ្លែឈើផ្សេងចូលក្នុងចានហើយដាក់ទឹកកកពីលើដាក់ទឹកស្ករចូល ចាក់ទឹកសេរ៉ូរោយ និង ទឹកដោះគោខាប់ពីលើជាការស្រេច។