កម្សាន្ត៖ បច្ចុប្បន្នមានប្រជាជនជាច្រើនបានបើកហាងតូចធំផ្ទាល់ខ្លួន ដើម្បីប្រកបរបរលក់គ្រឿងភេសជ្ជៈនានា ដើម្បីបង្កើននូវជីវភាពប្រចាំថ្ងៃ មិនតែប៉ុណ្ណោះគេក៏ឃើញមានអតិថិជនជាច្រើននិយមទិញភេសជ្ជៈមកទទួលទានជាប្រចាំផងដែរ។ ក្នុងនោះដែរ ទឹកអំពិលទុំក៏មានបងប្អូនខ្មែរជាច្រើន និយមផឹកភេជ្ជៈមួយនេះ ម្យ៉ាងរសជាតិរបស់វាជូរ ផ្អែមឆ្ងាញ់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖
១. អំពិលទុំ ១ទៅ២ពែង
២. សណ្ដែកដីតាមចំណង់ចំណូលចិត្ត
៣. ស្ករស ១ទៅ២ពែង
៤. ល្ងរមួយស្លាបព្រាបាយ
៥. អំបិលមួយស្លាបព្រាកាហ្វេ
៦. ទឹក ៦០០មីលីត្រ
របៀបធ្វើ៖
ជាដំបូងយកអំពិលទុំទៅលាងជាមួយទឹកឲ្យស្អាត បន្ទាប់ពីលាងរួចយកអំពិលមកច្របាច់យកគ្រាប់ចេញ (បើយកអំពិលមិនមានគ្រាប់រឹតតែល្អ និងងាយស្រួល)។ ក្រោយច្របាច់យកគ្រាប់អំពិលចេញរួច យើងត្រូវយកតែសាច់នៃអំពិលដើម្បីយកទៅធ្វើភេសជ្ជៈ។ បន្ទាប់មកទៀត យកសាច់អំពិលដែលបានច្របាច់រួចនោះទៅដាំ ហើយដាក់អំបិលបន្តិច រួចចាក់ស្ករសចូល និងរងាស់វារហូតដល់រីងទឹកបន្តិច។ ក្រោយរងាស់ទឹកទំពិលទុកឲ្យរីងទឹកហើយ ត្រូវដាក់ល្ងរចូលហើយកូរវាឲ្យសព្វល្អ។
ដើម្បីបានភេសជ្ជៈទឹកអំពិលទុំមួយកែវ ជាដំបូងចាក់ទឹកក្ដៅក្នុងកែវ រួចយកទឹកទំពិលដែលយើងបានរងាស់រួចចំនួន ១ទៅ២ស្លាបព្រាបាយ ហើយកូរវាឲ្យសព្វល្អសឹមចាក់ទឹកកកចូល បន្ទាប់មកបន្ថែមសណ្ដែកដីតាមចំណង់ចំណូលចិត្តជាការស្រេច៕