ដឹងទេថា​ ទឹកឪឡឹកអាចធ្វើបានដល់ទៅ៣រសជាតិតាមវិធីខុសៗគ្នា

//s9.kh1.co/5f/5f357ce91493ac99a83f15ee6bb375444b5fa41b.png
ភេសជ្ជះ

 ១៥-មីនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ទឹកឪឡឹកជាធម្មតាមានរសជាតិផ្អែម តែទឹកឪឡឹកដែលធ្វើតាមរូបមន្តខាងក្រោមមានរសជាតិ៣ប្រភេទផ្សេងគ្នា ហើយសុទ្ធងាយស្រួលទាំងអស់។

កម្សាន្ត៖ ផ្លែឪឡឹកគឺជាផ្លែឈើដែលគេញុំាជាបង្អែមលាងមាត់ យើងក៏អាចយកវាទៅកិនធ្វើជាភេសជ្ជៈបានផងដែរ។ ភេសជ្ជៈទឹកឪឡឹក ប្រាកដជាមានរសជាតិផ្អែមដូចឪឡឹកហើយ ប៉ុន្តែវាមិនត្រឹមតែមានរសជាតិផ្អែមមួយមុខនោះទេ បើសិនយើងចេះធ្វើតាមវិធីខាងក្រោមនេះ យើងនឹងទទួលបានទឹកឪឡឹកដល់ទៅ៣រសជាតិផ្សេងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបមន្តទី១៖

១. ហាន់ឪឡឹកជាដុំៗ ហើយយកទុកក្នុងទូរទឹកកក២ម៉ោងដើម្បីឲ្យវាកក់ល្មម ។

២. បន្ទាប់មកយកឪឡឹកកកនោះទៅកិនក្នុងម៉ាស៊ីនកិនទឹកក្រឡុក២កូនចានចង្កឹះ ទឹកក្រូចឆ្មា១ស្លាបព្រាបាយ ស្ករស២ស្លាបព្រាបាយ(បើមានទឹកស្ករកាន់តែល្អ) ហើយដាក់កិនបន្តិច ដាក់ទឹកបន្ថែមប្រហែលកន្លះចានចង្កឹះ ហើយកិនម្ដងទៀតរហូតដល់ម៉ត់ ចាក់ចូលកែវញុំាបាន៕

ទឹកឪឡឹក រូបមន្តទី១
ទឹកឪឡឹក រូបមន្តទី១

រូបមន្តទី២៖

យកឪឡឹក១ចានកន្លះ ចាក់ចូលក្នុងម៉ាស៊ីនកិន ចាក់ទឹកក្រូចឆ្មា១ស្លាបព្រាបាយ អំបិល១ចុងស្លាបព្រាកាហ្វេ ស្ករសឬទឹកស្ករ ២ស្លាបព្រាបាយ ទឹកកកដុំតូចៗ១កូនចានចង្កឹះ ទឹក១កូនកែវឬច្រើនតាមជាក់ស្ដែង រួចបិទគម្របម៉ាស៊ីនកិនឲ្យម៉ត់ ចាក់ចូលកែវញុំាបាន៕

ទឹកឪឡឹក រូបមន្តទី២
ទឹកឪឡឹក រូបមន្តទី២

រូបមន្តទី៣៖

១. យើងប្រើត្បាល់ដោយត្រូវលាងសម្អាតត្បាល់នោះឲ្យស្អាតនឹងស្ងួតទឹក ដាក់ឪឡឹក២ចានចង្កឹះចូល ទឹកក្រូចឆ្មា១ស្លាបព្រាបាយ ស្លឹកជីអង្កាម ៨សន្លឹក ហើយបុកឲ្យបែកសាច់ឪឡឹកល្អ។

២. ដួសដាក់ក្នុងកែវត្រឹមពាក់កណ្ដាលកែវ ហើយដាក់ស្ករ១ស្លាបព្រាបាយ កូរឲ្យរលាយចូលគ្នាល្អ ហើយចាក់ទឹកសូដាចូលឲ្យពេញកែវរួចរាល់៕

ទឹកឪឡឹក រូបមន្តទី៣
ទឹកឪឡឹក រូបមន្តទី៣
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T