ផឹកតែក្ដៅៗម្ដង តែគល់ស្លឹកគ្រៃងាយស្រួលធ្វើ ឆ្ងាញ់ សំខាន់ជំនួយដល់សុខភាព

//s9.kh1.co/09/092528c9f1cbc9a15460b1a68c54efcfc1f2aaea.png
ភេសជ្ជះ

 ១៧-កុម្ភៈ-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

គល់ស្លឹកគ្រៃអាចយកមកធ្វើជាតែក្ដៅៗផឹកបានយ៉ាងស្រួល ជាពិសេសធ្វើមួយឆ្នាំងឲ្យក្រុមគ្រួសារបានទទួលទានសុខភាពល្អទាំងអស់គ្នា។

កម្សាន្ត៖ គល់ស្លឹកគ្រៃមិនត្រឹមតែអាចយកធ្វើម្ហូបបាននោះទេ ហើយវាក៏អាចយកធ្វើជាតែផឹកបានផងដែរ តែគល់ស្លឹកគ្រៃក្ដៅៗមានរសជាតិផ្អែមឆ្ងាញ់ ជាពិសេសជំនួយដល់ប្រព័ន្ធរំលាយអាហារនិងរក្សារលំនឹងសម្ពាធឈាមទៀតផង។ ចង់ទទួលបានសុខភាពល្អធ្វើតែគល់ស្លឹកគ្រៃផឹកខ្លួនឯងនៅផ្ទះបានតាមវិធីខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. គល់ស្លឹកគ្រៃ ២ដើម

២. ខ្ញី ១កូនដុំ

៣. ទឹកឃ្មុំ

៤. ទឹក ៧០០មីលីលីត្រ

តែគល់ស្លឹកគ្រៃ
តែគល់ស្លឹកគ្រៃ

របៀបធ្វើ៖

១. យកគល់ស្លឹកគ្រៃកាត់ស្លឹកចេញ យកស្លឹករុំជាដុំមួយ យកគល់ដំឲ្យទក់បន្តិចដើម្បីពេលស្ងោរឲ្យវាចេញជាតិល្អ យកខ្ញីចិតសំបកចេញ ហើយដំឲ្យបែកបន្តិចដែរ។

តែគល់ស្លឹកគ្រៃ
តែគល់ស្លឹកគ្រៃ

២.​ ដាក់ដាំទឹកឲ្យពុះ ដាក់ស្លឹកនិងគល់ស្លឹកគ្រៃ​ ខ្ញីចូលហើយបន្ថយភ្លើងសល់ត្រឹមពាក់កណ្ដាល ហើយទុករំងាស់៥នាទីដើម្បីចេញជាតិល្អ។

តែគល់ស្លឹកគ្រៃ
តែគល់ស្លឹកគ្រៃ

៣. ពេលទទួលទានគ្រាន់តែដាក់ទឹកឃ្មុំ១ស្លាបព្រាឬលើស តាមចំណូលចិត្ត ហើយចាក់ទឹកតែគល់ស្លឹកគ្រៃដែលចម្អិនរួចនោះចូល កូរឲ្យរលាយចូលគ្នាអាចទទួលទានបានក្ដៅៗ។

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T