កម្សាន្ត៖ ទឹកសណ្ដែកខៀវ គឺជាប្រភេទភេសជ្ជៈផ្អែមឆ្ងាញ់ ដែលមនុស្សជាច្រើន មិនថាចាស់ក្មេង ចូលចិត្តទទួលទាន ជាបង្អែមលាងមាត់ឬចាត់ទុកជាអាហារសម្រន់ប្រចាំថ្ងៃ ផងដែរ។ តោះអ្នកដែលចូលចិត្តផឹកទឹកសណ្ដែកខៀវ អាចរៀនធ្វើដោយខ្លួនឯងតាមវិធីខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រឿងផ្សំ៖ សណ្ដែកបាយ កន្លះគីឡូ ស្លឹកតយ សាច់ដូងដែលកោសរួច ស្ករស ២ ខាំ
របៀបធ្វើ៖
១. យកសណ្ដែកដាក់ត្រាំទឹកប្រហែល ២ ម៉ោង រួចយកទៅដាក់ដាំឲ្យឆ្អិន
២. យកសាច់ដូងដែលកោសរួច មកច្របាច់យកខ្ទិះ
៣. នៅពេលដែលសណ្ដែកឆ្អិនហើយ យកទៅកិនដោយចាក់ទឹកខ្ទិះល្មម រួចកិនឲ្យម៉ត់
៤. ចំពោះស្លឹកតយ កាត់វាជាដុំតូច រួចយកទៅកិនឲ្យម៉ត់ដោយចាក់ទឹកខ្ទិះដូងល្មម ហើយច្រោះយកតែទឹក ដោយយកកាកចេញ
៥. បន្ទាប់មកយកសណ្ដែកដែលកិនរួចទៅដាក់ក្នុងឆ្នាំង រួមទាំងទឹកស្លឹកតយ ដែលច្រោះកាកចេញមុននេះ ជាមួយនឹងទឹក ២ លីត្រ (អ្នកមិនចូលចិត្តខាប់ អាចថែមទឹកបាន) រួចដាក់ស្ករ និង អំបិលមួយចុងស្លាបព្រាការហ្វេ កូរវាឲ្យចូលគ្នាសព្វ ហើយដាក់ដាំឲ្យពុះ ប្រហែល ៥ នាទី ជាការស្រេច៕
ប្រភព៖ មេផ្ទះ (Housewife)